ថ្ងៃ​បើក​ឆាក វិសាខា ឈ្នះ ក្រុម​វៀតណាម Cong-Tan Cang ៣-១ ពាន​ប៉ូលិសអន្តរជាតិ

ក្រុម​បាល់ទះ​​ វិសាខា ទទួល​បាន​ជ័យ​ជម្នះ​ដោយ​លទ្ធផល ៣-១ លើ​ក្រុម​របស់វៀតណាម The Cong-Tan Cang សម្រាប់​ការ​ប្រកួត​ទី១ ពាន​ប៉ូលិស​អន្តរជាតិ International Police Cup ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ប្រទេស​វៀតណាម។

សិត​ទី១ ក្រុម​វិសាខា បាន​យក​ឈ្នះ ដោយ​ពិន្ទុ ២៨-២៦, សិត​ទី២ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-២៣។ នៅ​សិត​ទី​៣ ក្រុម វៀតណាម បាន​ឈ្នះ​ដោយពិន្ទុ ២៦-២៤ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ប៉ុន្តែ​សិត​ទី​៤ វិសាខា បាន​យក​ឈ្នះ ២៥-២១។

នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ស្អែក​វេលា​ម៉ោង២​រសៀល ក្រុម វិសាខា បន្ត​ការ​ប្រកួត​ជា​មួយ​​ក្រុម​​​បាល់ទះ​នៃ​ក្រសួង​សន្តិសុខសាធារណៈ​របស់​ប្រទេស​ឡាវ។ ក្រុម​វិសាខា ស្ថិត​នៅ​ពូល A ដែល​មាន ៣ ក្រុម​គឺ ក្រុម​របស់​វៀតណាម និង​ក្រុម​របស់ ឡាវ។ ចំណែក​ពូល B មាន​ក្រុម​ម្ចាស់​ផ្ទះវៀតណាម ២ និង​១​ក្រុម​ទៀត​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top