ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់​ផ្ទះពូល D ខណៈ ភ្នំពេញក្រោន នៅពូល E ​ក្នុង​​ពាន ACGL

លទ្ធផលចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់កម្រិតទី ៣ ទ្វីប អាស៊ី AFC Challenge League បានចេញជាផ្លូវការនៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ នេះហើយ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល D ខណៈភ្នំពេញក្រោន ស្ថិតនៅពូល E។

យោងតាមលទ្ធផលចាប់ឆ្នោត ដែលទើបបញ្ចប់មុននេះបន្តិច គឺក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល D ជាមួយក្រុម Manila Digger FC (ហ្វីលីពីន), Ezra FC (ឡាវ) និង SP Falcons (ម៉ុងហ្គោលី)។ ដោយឡែក ភ្នំពេញក្រោន ស្ថិតនៅពូល E ជាមួយក្រុម Dewa United (ឥណ្ឌូណេស៊ី), Shan United (មីយ៉ាន់ម៉ា) និង Tainan City FC (តៃវ៉ាន់)។

គួរបញ្ជាក់ថា សម្រាប់ពូល D គឺក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គចែកពូលក្នុងរដូវកាល ២០២៥-២០២៦ នេះ។ ចំណែកពូល E គឺក្រុម Dewa United របស់ ឥណ្ឌូណេស៊ី ជាអ្នកទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top