Messi ប្រើ Ferrari តម្លៃ ៣២លានដុល្លារ ឯ Ronaldo ជិះ Bugatti តម្លៃ ១៥លានដុល្លារ

កីឡាករបាល់ទាត់កំពូលៗ លំដាប់ពិភពលោកសុទ្ធតែបានចំណាយប្រាក់របស់ពួកគេរាប់លានដុល្លារលើរថយន្តទំនើបៗ។ Lionel Messi ជិះរថយន្ត Ferrari 335 S Spider Scaglietti ដែលមានតម្លៃរហូតដល់ ៣២លានដុល្លារ ស្របពេល Cristiano Ronaldo ជិះ Bugatti La Voiture Noire តម្លៃ ១៥,៣ លានដុល្លារ។

រថយន្ត​ថ្លៃ​ៗលំដាប់​ពិភពលោក មិនមែន​ផ្តោត​តែ​​ទំហំ​បរិមាណ​លើ​ការដឹកជញ្ជូន​នោះទេ ប៉ុន្តែ​វា​ត្រូវ​ផលិតឡើង​ដើម្បី​ទាក់ទាញ​អតិថិជន​មួយចំនួន​តូច​ប៉ុណ្ណោះ​។ អ្នកដែលមានលទ្ធភាពប្រើប្រាស់រថយន្តប្រណិត និងទំនើបៗ សុទ្ធតែជាអ្នកមានមុខមាត់ មានប្រាក់ច្រើនសន្ធឹកសន្ធាប់។ មិនត្រឹមតែ Messi សមាជិកក្រុម Inter Maimi និង Ronaldo ខ្សែប្រយុទ្ធ Al-Nassr ឡើយ កីឡាករបាល់ទាត់ដទៃទៀតដូចជា Erling Haaland ខ្សែប្រយុទ្ធ Manchester City, Karim Benzema ខ្សែប្រយុទ្ធ Al-Ittihad សុទ្ធតែជិះរថយន្តតម្លៃរាប់លានដុល្លារ។ តាមរយៈការទទួលបានប្រាក់ឈ្នួលខ្ពស់ពីអាជីពពួកគេ កីឡាករទាំងនេះចូលចិត្តសម្ញែងរបស់ប្រើប្រាស់ថ្លៃៗ ដូចជារថយន្ត យន្តហោះឯកជន និងទូកកម្សាន្តជាដើម។

យោងតាម ​​Football Fancast យើងនឹងបង្ហាញរថយន្តទំនើបដែលមានតម្លៃថ្លៃបំផុតចំនួន ៥គ្រឿង ដែលកីឡាករបាល់ទាត់ប្រើប្រាស់សព្វថ្ងៃ៖

១. Lionel Messi ជិះរថយន្ត Ferrari 335 S Spider Scaglietti តម្លៃ ៣២ លានដុល្លារអាម៉េរិក

២. Cristiano Ronaldo ប្រើរថយន្ត Bugatti La Voiture Noire តម្លៃ ១៥,៣ លានដុល្លារអាម៉េរិក

៣. Erling Haaland ជិះរថយន្ត Mercedes AMG One តម្លៃ ៣,៤ លានដុល្លារអាម៉េរិក

៤. Neymar ជិរថយន្ត Lamborghini Veneno ៣,២ លានដុល្លារអាម៉េរិក

៥. Karim Benzema ជិះរថយន្ត Bugatti Veyron Pur Sang តម្លៃ ២លានដុល្លារអាម៉េរិក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top