គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​ស្នងការ ការ​ប្រកួត​មិត្តភាព​ធ្វើ​ឲ្យ​សមត្ថភាព​កូន​ក្រុម​មាន​ភាព​រីកចម្រើន​

គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ថា​ការ​ប្រកួត​មិត្តភាពប្រហែល​ ៤ខែ​មក​នេះ​មើល​ឃើញថាកូន​មានភាព​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈ​ក្រុម​ទាំង​មូល​នៅ​តែ​ស្វាគមន៍​ជា​និច្ច​ចំពោះ​បណ្ដា​ក្រុម​បាល់ទះផ្សេងៗ​ចង់​ប្រកួតមិត្តភាព​ជា​មួយ។​

លោក​ ប្រាក់​ សារ៉ាន់​ឌី គ្រូ​ជំនួន​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ កូន​ក្រុម​របស់​លោក​បាន​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ផ្សេងៗ​នេះ​ប្រហែល​ ៤ខែ​មក​ហើយ​ពិសេស​គឺ​នៅ​​ទីតាំង​របស់​ក្លឹប​នៅឯ​វាលស្បូវ​ផ្ទាល់​តែ​ម្ដង។​

គ្រូ​បង្វឹក​សំបូរ​បទ​ពិសោធ​ច្រើន​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ដែល​ក្លឹប​បន្ត​ប្រកួត​មិត្តភាព​ជា​មួយក្លឹប​ដទៃ​គឺ​ចង់​បង្កើន​បទ​ពិសោធ​ល្អៗ​ ពង្រឹង​សមត្ថភាព​កូន​ក្រុម​មុន​ការ​ប្រកួត​ផ្លូវ​ការ​ធំៗ​នៅ​ពេល​ខាង​មុន។​ មួយ​វិញ​ទៀត​គឺ​ចង់​រឹត​ចំណង​មិត្តភាពរវាង​ក្លឹប​ស្នងការ​ជា​មួយ​បណ្ដា​ក្លឹប​បាល់ទះ​ផ្សេងៗ​ផង។​ ក្លឹប​ស្នងការ​ក៏​នៅ​តែ​បន្ត​ស្វាគមន៍​ជា​និច្ច​ចំពោះ​បណ្ដា​ក្លឹប​ណា​ចង់​ជួប​ប្រកួត​មិត្តភាព​ជា​មួយ​អាច​ទំនាក់ទំនង​មក​កាន់​ក្លឹប​បាន។​

ឮបញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​មាន​ក្លឹប​បែប​ស្ដង់ដារ​ផ្ទាល់​ខ្លួន​ប្រហែល​ជិត ៤ខែ​មក​នេះ​គេ​ឃើញ​ថាក្រុម​​បាល់ទះ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ តែងតែ​ប្រកួត​មិត្តភាព​ជា​មួយ​បណ្ដា​ក្លឹ​ប​ផ្សេងៗ​ជា​បន្តបន្ទាប់។​ ថ្មីៗ​នេះ​គេ​ឃើញ​ក្រុម​បាល់ទះ​ស្នងការ​ជួយ​ប្រកួត​មិត្តភាព​ជា​មួយ​ វិសាខា​ ក្លឹបបាល់ទះស្នងការខេត្តត្បូងឃ្មុំ និង​ម្សិលមិញ​នេះ​លេង​ជា​មួយ​ ក្រសួង​មហាផ្ទៃ​ ទៀត​ផង។​ ទីតាំង​ក្លឹប​ថ្មី​របស់​ស្នងការ​នេះ​គឺ​នៅ​វាលស្បូវ​ រាជធានីភ្នំពេញ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top