ជើង​ឯក​បាល់ទះ​នារីពិភព​លោក ​ ជប៉ុន ប៉ះ តួកគី ខណៈ អ៊ីតាលី ប៉ះ ប្រេស៊ីល វគ្គ​៤​ក្រុមចុង​ក្រោយ

ព្រឹត្តិការណ៍​កីឡា​បាល់ទះ​ជើង​ឯក​នារី​ពិភព​លោក Volleyball Women’s World Championship ឆ្នាំ ២០២៥ បាន​រក​ឃើញ​ក្រុម​នារី​​ខ្លាំង ៤ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ចប់​ការ​ប្រកួត​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ។

នៅ​វគ្គ​​ ៨ ក្រុម​ចុង​ក្រោយ ក្រុម​នារី​ជប៉ុន ដែល​ជា​ក្រុម​អាស៊ី​តែ​មួយ​គត់​ ​បាន​យក​ឈ្នះ ក្រុម​​មក​ពីអឺរ៉ុប គឺ ហូឡង់ ដោយ​លទ្ធផល ៣-២។ ហូឡង់​បាន​ឈ្នះ នៅ​សិត​ទី​១ (២៥-២០) និង​សិត​ទី​៣ (២៥-២២) ខណៈ​ជប៉ុន​បាន​ឈ្នះ​សិត​ទី​២ (២៥-២០) សិត​ទី​៤ (២៥-២២) និង​សិត​ទី​៥ (១៥-១២) ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ជា​មួយ​គ្នានេះ ក្រុម​នារី អ៉ីតាលី បាន​យក​ឈ្នះ ក្រុម​នារី ប៉ូឡូញ​ ដោយលទ្ធផលតដៃ​មិន​រួច ៣-០ (២៥-១៧, ២៥-២១ និង ២៥-១៨) នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក ក្រុម​នារី ប្រេស៊ីល បាន​យក​ឈ្នះ ក្រុម​នារីបារាំង ៣-០ (២៧-​២៥, ៣៣-៣១ និង ២៥-១៩) ខណៈ ក្រុម​នារី តួកគី បាន​ឈ្នះ ក្រុម​នារី​ អាមេរិក ដោយ​លទ្ធផល ៣-១ (២៥-១៤, ២២-២៥, ២៥-១៤ និង ២៥-២៣) នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូចគ្នា។

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃ​ទី​៦​ ខែ​កញ្ញា ឆ្នាំ ២០២៥

  • ក្រុម​នារី ជប៉ុន vs ក្រុម​នារី តួកគី វេលា​ម៉ោង ៣:៣០​នាទី​រសៀល
  • ក្រុម​នារី អ៉ីតាលី vs ក្រុម​នារី ប្រេស៊ីល វេលា​ម៉ោង ៧:៣០​នាទី​យប់

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top