ព្រឹត្តិការណ៍កីឡាបាល់ទះជើងឯកនារីពិភពលោក Volleyball Women’s World Championship ឆ្នាំ ២០២៥ បានរកឃើញក្រុមនារីខ្លាំង ៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ។
នៅវគ្គ ៨ ក្រុមចុងក្រោយ ក្រុមនារីជប៉ុន ដែលជាក្រុមអាស៊ីតែមួយគត់ បានយកឈ្នះ ក្រុមមកពីអឺរ៉ុប គឺ ហូឡង់ ដោយលទ្ធផល ៣-២។ ហូឡង់បានឈ្នះ នៅសិតទី១ (២៥-២០) និងសិតទី៣ (២៥-២២) ខណៈជប៉ុនបានឈ្នះសិតទី២ (២៥-២០) សិតទី៤ (២៥-២២) និងសិតទី៥ (១៥-១២) ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះ ក្រុមនារី អ៉ីតាលី បានយកឈ្នះ ក្រុមនារី ប៉ូឡូញ ដោយលទ្ធផលតដៃមិនរួច ៣-០ (២៥-១៧, ២៥-២១ និង ២៥-១៨) នៅវគ្គ ៨ ក្រុមចុងក្រោយ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែក ក្រុមនារី ប្រេស៊ីល បានយកឈ្នះ ក្រុមនារីបារាំង ៣-០ (២៧-២៥, ៣៣-៣១ និង ២៥-១៩) ខណៈ ក្រុមនារី តួកគី បានឈ្នះ ក្រុមនារី អាមេរិក ដោយលទ្ធផល ៣-១ (២៥-១៤, ២២-២៥, ២៥-១៤ និង ២៥-២៣) នៅវគ្គ ៨ ក្រុមចុងក្រោយ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៥
- ក្រុមនារី ជប៉ុន vs ក្រុមនារី តួកគី វេលាម៉ោង ៣:៣០នាទីរសៀល
- ក្រុមនារី អ៉ីតាលី vs ក្រុមនារី ប្រេស៊ីល វេលាម៉ោង ៧:៣០នាទីយប់
ប្រភព៖ KAMPUCHEATHMEY