(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៤ពិន្ទុហើយ ពីការប្រកួតវគ្គជម្រុះប្រចាំពូល G ពានរង្វាន់ AFC U23 ASIAN Cup 2026 ក្រោយយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ១-០ តែបើធៀបក្រុមឈរលេខ២ ល្អ គឺនៅឆ្ងាយក្នុងលេខរៀងទី៨ នៃជម្រើស ៤ក្រុមឡើងវគ្គបន្ត បន្ទាប់ពីបញ្ចប់ការប្រកួតទី២ ក្នុងពហុកីឡាដ្ឋានជាតិ (អូឡាំពិក) នាយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ។
គួរដឹងថា ប្រកួតទី៣ ក្នុងពូល G ក្រុមម្ចាស់ U23 កម្ពុជា ត្រូវប៉ះក្រុមអ៉ីរ៉ាក់ ក្រោយពួកគេក៏យកឈ្នះអូម៉ង់ ១-០ ផងដែរ នឹងកំពុងនាំមុខកំពូលតារាង ៦ពិន្ទុបណ្តោះអាសន្ន ខណៈប្រកួតចុងក្រោយនេះក្រុមគោព្រៃជំទង់កម្ពុជា គឺត្រូវការឈ្នះដាច់ខាត ដើម្បីមាន ៧ពិន្ទុយកបានឱកាសឡើងវគ្គបន្ត ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ៕
ប្រភព៖ FRESHNEWS