ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ​កម្ពុជា ចេញ​ទៅ​ប្រកួត​​កីឡា​អេឡិចត្រូនិកអាស៊ាន-ចិន លើក​ទី២

ក្រុម​កីឡាអេឡិចត្រូនិកម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួមប្រកួត​​ក្នុង​ព្រឹត្តិការណ៍កីឡាអេឡិច​ត្រូនិក​ចិន-អាស៊ាន (China-ASEAN Esports Competition) លើក​ទី​២ កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ទី​ក្រុង​ណាន់នីង ប្រទេស​ចិន។

លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ដែល​បាន​ជូន​ដំណើរ​ប្រតិភូ​​ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​​បានបញ្ជូន​ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ​ចំនួន ២ ក្រុម​ ទៅ​ចូលរួម​​ប្រកួត​ព្រឹត្តិការណ៍​កីឡាអេឡិច​ត្រូនិក​ចិន-អាស៊ាន លើក​ទី​២ ឆ្នាំ២០២៥ គឺ វិញ្ញាសា Mobile Legends Bang Bang និង Valorant ។

លោក​បាន​បញ្ជាក់​ថា ៖«​កាល​លើក​ទី​១ ឆ្នាំ ២០២៤ ក្រុម​កម្ពុជា​យើង​បាន​ឈ្នះ​ជើង​ឯក (MLBB) ដូច្នេះ​សម្រាប់​​ការ​ចូល​រួម​ប្រកួត​ លើក​ទី​២ ឆ្នាំ​នេះ យើង​សង្ឃឹម​ច្រើន ក្នុង​ការ​ឈាន​ទៅ​ដល់​ដណ្តើម​បាន​មេដាយ​ទៀត»។

ប្រទេស​ចូល​រួម​សម្រាប់​វិញ្ញាសា BLBB គឺ ​ពូល A៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង ទីម័រ​ខាង​កើត ខណៈ ពូល B៖ ចិន កម្ពុជា ឡាវ ហ្វីលីពីន និង វៀតណា។

នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ ២០២៤ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិច​ត្រូនិក​ចិន-អាស៊ាន លើក​ទី​១ លើវិញ្ញាសា Mobile Legends Bang Bang បន្ទាប់ពីយកឈ្នះ ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top