កីឡាករ រិទ្ធី គីងកុង មួយប្រកួតរបស់គេដែលយកឈ្នះកីឡាករម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាបនេះទទួលបានថវិកាឧបត្ថម្ភសរុបប្រហែលជិត ៣លានរៀលនេះមិនទាន់បូកប្រាក់តម្លៃខ្លួនផង។
លោក ផាត សូដា ដែលជាគ្រូបង្វឹករបស់ រិទ្ធី គីងកុង បានឲ្យដឹងមកថា មួយប្រកួតនៅឯខេត្តសៀមរាបជាមួយកីឡាករម៉ាឡេស៊ីនេះសិស្សរបស់ខ្លួនទទួលបានថវិកាឧបត្ថម្ភពីកម្មវិធីរួមទាំងសប្បុរសជនមួយចំនួនទៀតបានសរុបជិត ៣លានរៀលផងដែរ។
បញ្ជាក់ដែរថា កីឡាករ រិទ្ធី គីងកុង កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះរូបគេបានប្រកួតអន្តរជាតិជាមួយកីឡាករម៉ាឡេស៊ី MUHAMHAD DINI ដោយឈ្នះពិន្ទុលើដៃគូ។ គេឃើញកីឡាករដែលទទួលបានជ័យជម្នះក្នុងកម្មវិធី Land Of Peace នោះទទួលបានថវិកាលើកទឹកចិត្តផងដែររួមទាំងកីឡាករ រិទ្ធី គីងកុង ផងនៅពេលនោះ៕
ប្រភព៖ KAMPUCHEATHMEY