ក្រុមកីឡាអេឡិចត្រូនិកម្ពុជា បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) លើកទី២ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងណាន់នីង ប្រទេសចិន។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលបានជូនដំណើរប្រតិភូឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានឲ្យដឹងថា សហព័ន្ធបានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរចំនួន ២ ក្រុម ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន លើកទី២ ឆ្នាំ២០២៥ គឺ វិញ្ញាសា Mobile Legends Bang Bang និង Valorant ។
លោកបានបញ្ជាក់ថា ៖«កាលលើកទី១ ឆ្នាំ ២០២៤ ក្រុមកម្ពុជាយើងបានឈ្នះជើងឯក (MLBB) ដូច្នេះសម្រាប់ការចូលរួមប្រកួត លើកទី២ ឆ្នាំនេះ យើងសង្ឃឹមច្រើន ក្នុងការឈានទៅដល់ដណ្តើមបានមេដាយទៀត»។
ប្រទេសចូលរួមសម្រាប់វិញ្ញាសា BLBB គឺ ពូល A៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង ទីម័រខាងកើត ខណៈ ពូល B៖ ចិន កម្ពុជា ឡាវ ហ្វីលីពីន និង វៀតណា។
នៅចាំបានថា កាលពីឆ្នាំ ២០២៤ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន លើកទី១ លើវិញ្ញាសា Mobile Legends Bang Bang បន្ទាប់ពីយកឈ្នះ ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
ប្រភព៖ KAMPUCHEATHMEY