មួយ​ប្រកួត​នៅ​សៀមរាប​របស់​ រិទ្ធី​ គីងកុង​ ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ជិត​ ៣លាន​នេះ​មិនទាន់​បូក​តម្លៃ​ខ្លួន​

កីឡាករ​ រិទ្ធី គីងកុង​ មួយ​ប្រកួត​របស់​គេ​ដែល​យក​ឈ្នះ​​កីឡាករ​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ឯខេត្ត​​សៀមរាប​នេះ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​សរុប​ប្រហែល​ជិត​ ៣លាន​រៀល​នេះ​មិន​ទាន់​បូក​ប្រាក់​តម្លៃ​ខ្លួន​ផង។

លោក​ ផាត​ សូដា​ ដែល​ជា​គ្រូ​បង្វឹក​របស់​ រិទ្ធី​ គីងកុង​ បាន​ឲ្យ​ដឹង​មក​ថា​ មួយ​ប្រកួត​នៅ​ឯ​ខេត្ត​សៀមរាប​ជា​មួយ​កីឡាករ​ម៉ាឡេស៊ី​នេះ​សិស្ស​របស់​ខ្លួន​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​កម្មវិធី​រួម​ទាំង​សប្បុរសជន​មួយ​ចំនួន​ទៀត​បាន​សរុប​ជិត​ ៣លាន​រៀល​ផង​ដែរ។​

ថវិកា​ខាង​លើ​នេះ​ រិទ្ធី​ គីងកុង​ គឺ​មិន​ទាន់​បូក​តម្លៃ​ខ្លួ​ន​ប្រកួត​ពេល​នោះ​នៅ​ឡើយ​ទេ។​ លោក​ក៏​មិន​ទាន់​ដឹង​ថា​កូន​សិស្ស​របស់​លោក​នឹ​ងទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត​នៅ​ឯ​សៀមរាប​នេះ​ប៉ុន្មាន​ដែរ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ រិទ្ធី​ គីងកុង​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​រូប​គេ​បាន​ប្រកួត​អន្តរជាតិ​ជា​មួយ​កីឡាករ​ម៉ាឡេស៊ី​ MUHAMHAD DINI ដោយ​ឈ្នះ​ពិន្ទុ​លើ​ដៃគូ។​ គេ​ឃើញ​កីឡាករ​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុងកម្មវិធី​ Land Of Peace​ នោះ​ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ផង​ដែរ​រួម​ទាំង​កីឡាករ​ រិទ្ធី​ គីងកុង​ ផង​នៅ​ពេល​នោះ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top