មិន​គួរឲ្យ​ជឿ! ជប៉ុន ធ្លាក់​ក្នុង​ពូល លើក​ទី​២ក្នុង​ប្រវត្តិ​សាស្ត្រ ជើង​ឯក​បាល់ទះ​ពិភពលោក

ក្រុម​បាល់ទះ​ជម្រើស​ជាតិ ជប៉ុន បាន​ធ្លាក់ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក ឆ្នាំ ២០២៥ បន្ទាប់​ពី​ចាញ់​ ២ ប្រកួត​​នៅ​​វគ្គ​សនសន្សំពិន្ទុ​ក្នុង​ពូល។

ការ​ប្រកួត​សន្សំពិន្ទុ​ទី១ ជប៉ុន បាន​ចាញ់ តួកគី ដោយ​លទ្ធផល ០-៣ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា និង​លើកទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា បាន​ចាញ់ កាណាដា ដោយ​លទ្ធផល ០-៣ ដូច្នេះ​អស់ឱកាស​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ហើយ បើ​ទោះ​ជា​នៅ​សល់​មួយ​ប្រកួត​ទៀត។

សម្រាប់​ការមិន​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នេះ មាន​ន័យ​ថា ជប៉ុន​ ត្រូវ​ប្រកួត​ចុង​ក្រោយ​ទៀត​ដើម្បី​ស្វែង​រក​​ចំណាត់​ចន្លោះ​ពី១៧ ដល់ ៣២។

ប្រវត្តិ​របស់​ជប៉ុន ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​ពិភព​លោក

  • លើក​ទី១ ឆ្នាំ ១៩៦០ លេខ ២ ​ក្នុងពូល និង​បញ្ចប់​ចំណាត់​ថ្នាក់លេខ ៨
  • លើកទី​២ ឆ្នាំ ១៩៦២ លេខ ១ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ៥
  • លើក​ទី​៣ ឆ្នាំ ១៩៦៦ លេខ​ ១ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ៥
  • លើក​ទី​៤ ឆ្នាំ ១៩៧០ លេខ ១ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ៣ (មេដាយ​សំរិទ្ធ លើក​ទី១)
  • លើក​ទី​៥ ឆ្នាំ ១៩៧៤ លេខ ១ ក្នុង​ពូល និង​ បញ្ចប់​ចំណាត់​ថ្នាក់លេខ ៣ (មេដាយ​សំរិទ្ធ លើក​ទី​២
  • លើក​ទី​៦ ឆ្នាំ ១៩៧៨ លេខ ២ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ១១
  • លើក​ទី​៧ ឆ្នាំ ១៩៨២ លេខ ១ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ៤
  • លើក​ទី​៨ ឆ្នាំ ១៩៨៦ លេខ ៣ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ១០
  • លើក​ទី​៩ ឆ្នាំ ១៩៩០ លេខ ៣ ក្នុង​ពូល និង​ បញ្ចប់​ចំណាត់​ថ្នាក់លេខ ១១
  • លើក​ទី​១០ ឆ្នាំ ១៩៩៤ លេខ ៣ ក្នុង​ពូល និង​ បញ្ចប់​ចំណាត់​ថ្នាក់លេខ ១២
  • លើក​ទី​១១ ឆ្នាំ ១៩៩៨ លេខ​ ២ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ១៥
  • លើក​ទី​១២ ឆ្នាំ ២០០២ លេខ ៣ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ៩
  • លើក​ទី​១៣ ឆ្នាំ ២០០៦ លេខ ២ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ៨
  • លើក​ទី​១៤ ឆ្នាំ ២០១០ លេខ ៣ ក្នុង​ពូល និង បញ្ចប់​ចំណាត់​ថ្នាក់លេខ ១៥
  • លើក​ទី​១៥ ឆ្នាំ ២០១៨ លេខ ៥ ក្នុង​ពូល  និង​ បញ្ចប់​ចំណាត់​ថ្នាក់លេខ ១៧ (ធ្លាក់​ក្នុង​ពូលលើក​ដំបូង)
  • លើក​ទី​១៦ ឆ្នាំ ២០២២ លេខ ២ ក្នុង​ពូល និងបញ្ចប់​ចំណាត់​ថ្នាក់លេខ ១២
  • លើក​ទី​១៧ ឆ្នាំ ២០២៥ លេខ ៣ ក្នុង​ពូល (ធ្លាក់​ក្នុង​ពូល លើក​ទី​២)

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top