សហព័ន្ធ​កីឡា​វ៉ូស៊ូ​ វិញ្ញាសា​ដែល​ពិបាក​ប្រជែង​មេដាយ​ពីមុន​តែ​កីឡា​ការិនី​កម្ពុជា​អាច​យក​បាន​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូស៊ូ​កម្ពុជា​ ថា​កីឡា​ការិនី​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ លើក​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីករាចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈ​វិញ្ញាសា​ដែល​ពិបាក​យក​មេដាយ​ពី​មុន​នោះ​ តែ​ឥលូវ​អាច​យក​បាន​ហើយ។​

លោក​ ម៉ៅ​ ចន្ថាវុធ​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​ប្រកួត​លើក​ទី១​ ក្នុង​ព្រឹត្កិការណ៍​ The 1st Asean-China Women’s Wushu Championships 2025 គឺ​ក្រុម​នារី​ជម្រើស​ជាតិ​កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អខ្លាំង​ និង​ខំប្រឹង​ប្រែង​ប្រកួត​ដោយ​អស់​ពី​សមត្ថភាពរហូតអាច​ឈ្នះ​មេដាយ​សរុប​ ៥គ្រឿង។​

អគ្គលេខាធិការ​ខាង​លើ​បន្ត​ទៀត​ថា​ កីឡា​ការិនី​ទាំង​អស់​មាន​សមត្ថភាព​រីកចម្រើន​ឲ្យ​គួរ​ឲ្យ​កត់​សម្គាល់​ ព្រោះ​លើ​វិញ្ញាសា​សម្ដែង​ថាវលូ​ (Taolu) គឺ​ពីមុន​ពិបាក​ក្នុ​ង​យក​មេដាយ​ណាស់។​ ប៉ុន្តែ​លើក​នេះ​ក្រុម​នារី​កម្ពុជា​អាច​ដណ្ដើម​បាន​ដល់​ទៅ​មេដាយ​ប្រាក់​ឯណោះ​ដែល​នេះ​បញ្ជាក់​ពីការ​រីកចម្រើន​តាម​រយៈ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​យកចិត្តទុកដាក់​ខ្ពស់​។​

បញ្ជាក់​ដែរថា​ កីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា​ ៤រូប​ រួម​ទាំង​ប្រតិភូ​ គ្រូ​បង្វឹក​ បាន​ទៅ​ចូលរួម​ការ​ប្រកួត​កីឡាវ៉ូស៊ូ​ The 1st Asean-China Women’s Wushu Championships 2025 នៅ​ឯប្រទេស​ម៉ាឡេស៊ី។​ ការ​ប្រកួត​នេះ​គឺ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​។​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៥​គ្រឿង​ ប្រាក់១​ សំរឹទ្ធ៤៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top