ក្រុម​ថ្នាល​គុន​ខ្មែរ​ត្រកូល​ រិទ្ធី​ ចេញ​ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​​ប្រទេស​ទី៤​

ក្រុម​ថ្នាល​គុន​ខ្មែរ​ ​ចំនួន​ ៧នាក់​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​គុនខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​ជា​លើកទី៤​ នៅ​ថ្ងៃ​ទី៧​ ខែ​តុលា​​ ឆ្នាំ​២០២៥​ ប្រទេស​ឡាវ។​

នេះបើតាមបង្ហោះផ្សព្វផ្សាយរបស់លោក សឿ វណ្ណៈ ថាក្រុមថ្នាលគុនខ្មែរចំនួន ៧នាក់រួមមាន៖

រិទ្ធី គីងកុង ទម្ងន់ ២៥ គីឡូក្រាម

រិទ្ធី លីហួរ ទម្ងន់ ៣២ គីឡូក្រាម

រិទ្ធី បញ្ញា ទម្ងន់ ៣៩ គីឡូក្រាម

រិទ្ធី បូរិន ទម្ងន់ ៤០ គីឡូក្រាម

រិទ្ធ ប្រយុទ្ធ ទម្ងន់ ៤៣ គីឡូក្រាម

រិទ្ធី វីរៈ ទម្ងន់ ៥៧ គីឡូក្រាម

រិទ្ធី ម៉ាឡាកាំង ទម្ងន់ ៥៧ គីឡូក្រាម

អ្នក​ដឹកនាំ​កីឡាករ​ថ្នាល​ខាង​លើ​បញ្ជាក់​ទៀត​ថា​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ​នេះ​ជា​ការ​ចេញ​ក្រៅ​ប្រទេស​លើក​ទី៤​ហើយ​ បន្ទាប់​ពី​លើក​មុនៗ​ធ្លាប់​ចេញ​ទៅ​ប្រទេស​សៀម​ ជប៉ុន​ និង​ប្រទេស​ម៉ាឡេស៊ី។​

កុំភ្លេច​ចូលរួម​លើក​ទឺកចិត្ត​កីឡាករ​ថ្នាល​ដែល​ជា​ធនធាន​បន្ត​វេន​ដែល​នឹង​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​នៅ​ឯ​ប្រទេស​ឡាវ​ឆាប់​ៗ​នេះ​ទាំ​ងអស់​គ្នា៕​

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top