ពេជ្រ​ សម្បត្តិ​ ដៃ​របស់​កីឡាករ​ចិន​នេះល្អ​ដែរ​ ធ្ងន់​ វាយ​ចូល​ខ្លួន​ភ្លាម​មាន​អារម្មណ៍ដូចឆក់​ខ្សែភ្លើង​

អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ សម្បត្តិ​ មួយ​ប្រកួត​យប់​មិញនេះ​​ធ្វើ​ឲ្យ​អ្នក​គាំទ្រកម្ពុជា​​ពេញ​ចិត្ត​ពេញ​បេះដូង​តែ​ម្កង​បន្ទាប់ពី​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ចិន​ ខាឡូ សូ (Carlos SU) ខណៈ​ម្ចាស់​ខ្លួន​ថា​ចិន​ម្នាក់​នេះ​ដៃធ្ងន់​ល្អ​ វាយ​ចូល​ប៉ុន្មាន​ដៃ​ដូច​ឆក់​ខ្សែភ្លើង។​

ថ្លែងក្នុងកិច្ចសម្ភាសក្រោយបញ្ចប់ការប្រកួតយប់មិញ ពេជ្រ សម្បត្តិ លើកឡើងថា ខ្លួនចង់វាយផ្ដាច់កីឡាករចិន ខាឡូ សូ (Carlos SU) នេះដែរ ប៉ុន្តែធ្វើមិនបាន ព្រោះខ្លួនឯងផ្ទាល់រៀងអស់ៗនៅចុងទឹកដែរ។

កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតថា កីឡាករចិន ខាឡូ សូ (Carlos SU) រូបនេះល្អ មានចេញកណ្ដាប់ដៃ មានទាត់ មានកែងមួយៗទៀតផង។ ដៃកីឡាករចិនរូបនេះធ្ងន់ល្អ ព្រោះវាយចូលខ្លួនពេញៗ២ដងមានអារម្មណ៍ដូចឆក់ខ្សែភ្លើងដែរ។ ប៉ុន្តែកីឡាករចិនរូបនេះរៀងបើកមុខបន្តិចទើបធ្វើឲ្យខ្លួនអាចវាយដៃចូលច្រើន។

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ កាល​ពី​យប់​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ចិន​ ខាឡូ សូ (Carlos SU) និង​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​ ៨​ នៅ​ទឹក​ទី១​ ទៀត​ផង។​ សរុប​លទ្ធផល​ការ​ប្រកួតនៅ​ឯ​ប្រទេស​ចិន​យប់មិញនេះ​គឺ​ ពេជ្រ​ សម្បត្តិ​, រិទ្ធី​ វ៉ាន់និច​ ឈ្នះ​ពិន្ទុ​, ឡៅ​ ចិត្រា​ ស្មើពិន្ទុ,​ ពេជ្រ​ អាទិទេព​ មឿន​ សុខហ៊ុច​ អេ យ៉ានុត​ ចាញ់​ពិន្ទុ​៕​

ប្រភប​៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top