សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសតែងតាំងបុគ្គលជាច្រើននៅតំបន់អាស៊ានជាសមាជិកនៃគណៈកម្មការសំខាន់ៗសម្រាប់អាណត្តិថ្មីចាប់ពីឆ្នាំ ២០២៥-២០២៩ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនបាល់ទាត់នៅតំបន់អាស៊ាន។
ប្រទេសនៅតំបន់អាស៊ានចំនួន ១០ សុទ្ធតែមានបុគ្គលត្រូវបានប្រកាសតែងតាំងចូលក្នុងគណៈកម្មការប្រតិបត្តិថ្មី ក្នុងនោះកម្ពុជា មាន ២នាក់ ម៉ាឡេស៊ី មាន ៦នាក់ វៀតណាម មាន ៤នាក់ សិង្ហបុរី មាន ៤នាក់ ហ្វីលីពីន មាន ៤នាក់ ឥណ្ឌូណេស៊ី មាន ៣នាក់ មីយ៉ាន់ម៉ា មាន ៣នាក់ ឡាវ មាន៣នាក់ ថៃ មាន ២នាក់ និងទីម័រខាងកើតមាន ១នាក់។
សម្រាប់កម្ពុជា លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានតែងតាំងជាសមាជិកនៃ«គណៈកម្មការអនាគតបាល់ទាត់» ដែលនៅតំបន់អាស៊ានមានតែលោកម្នាក់គត់។ ចំណែក កញ្ញា យិន ម៉ារ៉ាឌី មន្ត្រី របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានតែងតាំងជាសមាជិកនៃ«គណៈកម្មការការប្រកួតបាល់ទាត់យុវនារី» ហើយក៏មានតែកញ្ញាម្នាក់គត់នៅតំបន់អាស៊ាន។
ចំណែកលោកស្រី Nualphan Lamsam ប្រធានសមាគមកីឡាបាល់ទាត់ថៃ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការអភិវឌ្ឍ ដែលជាលើកដំបូងសម្រាប់ស្ត្រីកាន់តួនាទីនេះរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ។
ខាងក្រោមជាសមាសភាពបុគ្គលនៅប្រទេសអាស៊ាន
ម៉ាឡេស៊ី
- Hamidin Mohd Amin – ផ្នែកទំនាក់ទំនង និងព័ត៌មាន FIFA Council & Media and Communications
- Windsor John – គ្រុបសម្របសម្រួល FIFA–Confederations Coordination Group
- Parusuraman Subramanian – អនុប្រធានផ្នែកសីលធម៌ , Ethics (Investigatory Chamber)
- Gurcharan Singh – គណៈកម្មការវេជ្ជសាស្ត្រ Medical Committee
- Sivasundaram Sithamparam – ផ្នែកបច្ចេកវិទ្យា Technical Development & Technology, Innovation & Digital Transformation
- Suraya Yaacob – ផ្នែកការប្រកួតក្រុមជម្រើសជាតិនារី Women’s National Team Competitions
វៀតណាម
- Trần Quốc Tuấn –គណៈកម្មការប្រកួតក្រុមជម្រើសជាតិ National Teams Competitions Committee
- Nguyễn Văn Phú –គណៈកម្មការវេជ្ជសាស្ត្រ Medical Committee
- Nguyễn Thanh Hà –គណៈកម្មការបាល់ទាត់នារី Women’s Football Committee
- Nguyễn Thị Mỹ Dung –គណៈកម្មការវិន័យ Disciplinary Committee
សិង្ហបុរី
- Abdul Salim Ahmed Ibrahim – គណៈកម្មការវិន័យ Disciplinary Committee
- Desmond Ong – គណៈកម្មការនិតិកម្ម Legal Committee
- Shamsul Maidin –គណៈកម្មការអាជ្ញាកណ្តាល Referees Committee
- Forrest Li – គណៈកម្មការទីផ្សារ និងពាណិជ្ជកកម្ម Commercial & Marketing Advisory Committee
ហ្វីលីពីន
- Mariano Araneta – គណៈកម្មការក្រមប្រឹក្សា និងប្រឆាំងការរើសអើង FIFA Council & Anti-Racism
- Guillermo Iroy Jr. – ផ្នែកសីលធម៌ Ethics (Investigatory Chamber)
- John Gutierrez – គណៈកម្មការកីឡាហ្វូតសាល Futsal Committee
- Renee Songalia – គណៈកម្មការបាល់ទាត់ឆ្នេរខ្សាច់ Beach Soccer Committee
ឥណ្ឌូណេស៊ី
- Erick Thohir – ប្រធាន គណៈកម្មការភាគទុនិកបាល់ទាត់បុរស Men’s Football Stakeholders Committee
- Susie Kurniasih – គណៈកម្មការហិរញ្ញវត្ថុ Standing & Finance Committees
- Nirmala Dewi – គណៈកម្មការបាល់ទាត់អូឡាំពិក Olympic Football Committee
មីយ៉ាន់ម៉ា
- Zaw Zaw – ប្រធាន គណៈកម្មការទទួលបន្ទុកបាល់ទាត់សង្គម Football Social Responsibility Committee
- Htate Kun Naung Myint Wai – គណៈកម្មការប្រកួតបាល់ទាត់យុវជន Youth Boys’ Competitions
- Phatkanit Srigatesook – គណៈកម្មការរអភិបាល់ទាត់នារី Women’s Football Development
ឡាវ
- Kanya Keomany – គណៈកម្មលាររប្រកួតក្លិបនារី FIFA Council & Women’s Club Competitions
- Viphet Sihachakr – គណៈកម្មការទីផ្សារ និងពាណិជ្ជកម្ម Commercial & Marketing Advisory
- Bounyou Sisane – គណៈកម្មការប្រឆាំងការរើសអើង Anti-Racism & Anti-Discrimination
កម្ពុជា
- កញ្ញា យិន ម៉ារ៉ាឌី – គណៈកម្មការប្រកួតបាល់ទាត់យុវតី Youth Girls’ Competitions Committee
- លោក ខៀវ សាម៉េត – គណៈកម្មការអនាគតបាល់ទាត់ Future of Football Committee
- Nualphan Lamsam – ប្រធាន គណៈកម្មការអភិវឌ្ឍ Development Committee (លើកទី១មាននារីកាន់តួនាទីនេះ)
- Lertsak Pattanachaikul – សមាជិកគណៈកម្មការសមាជិកសមាគម Member Associations Committee
ទីម័រខាងកើត
- Nilton Telmo Gusmão Dos Santos – គណៈកម្មការប្រឆាំងការរើសអើង Anti-Racism & Anti-Discrimination
ប្រភព៖ KAMPUCHEATHMEY



