ក្លឹបប្រដាល់ថ្មីរបស់លោកគ្រូឆ្នើម ពេជ្រ សុផាន់ មានរហូតដល់ទៅ ១២បន្ទប់ និងកំពុងសាងសង់បានប្រហែល ៣០-៤០% ហើយអាចចូលស្នាក់នៅ និងហ្វឹកហាត់ជាបណ្ដើរៗអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះហើយ។
លោក ពេជ្រ សុផាន់ បានឲ្យដឹងថា ក្លឹបថ្មីនេះកំពុងដំណើរការសាងសងជាដំណាក់កាលៗដោយឥលូវនេះរៀបចំចាក់ប្លង់សេសន្លឹកទី៣ បន្តទៀត។ ការសាងសងនេះបានប្រហែល ៣០-៤០% នៃគម្រោងហើយ។
ក្លឹបថ្មីនេះនៅជាន់ខាងលើមាន ១២បន្ទប់សម្រាប់សិស្សៗស្នាក់នៅជាន់ក្រោមៗមានដូចជាបន្ទប់ការិយាល័យសម្រាប់ធ្វើការ និងបន្ទប់អាហារជាដើម។ គ្រូឆ្នើមរូបនេះបន្តទៀតថា គម្រោងនៃការសាងសង់នេះគឺនៅច្រើនដំណាក់កាលទៀត ដូច្នេះមិនទាន់អាចកំណត់ធ្វើបញ្ចប់ទាំងស្រុងនៅពេលណានោះទេ។ យ៉ាងណាអំឡុងខែមីនា ឆ្នាំ២០២៦ នេះអាចនឹងចូលស្នាក់នៅ និងហ្វឹកហាត់សិនបានហើយ។
បញ្ជាក់ដែរថា ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរនាពេលបច្ចុប្បន្នដែលនៅក្រោយពន្ធនាគារព្រៃសសព្វថ្ងៃនេះគឺជួលដីគេនោះទេ។ លោក ពេជ្រ សុផាន់ បានទិញដីក្បែរក្លឹបចាស់នោះដែរ និងកំពុងសាងសង់ក្លឹបថ្មីរបស់លោកដើម្បីបម្រើដល់ការហ្វឹកហាត់ ស្នាក់នៅ ឲ្យបានសមរម្យ និងមានផាសុកភាពផងដែរ៕
ប្រភព៖ KAMPUCHEATHMEY



