Messi ផ្ញើសារលើកទឹកចិត្តក្រុម U20 អាហ្សង់ទីន ក្រោយគ្រាំគ្រាបេះដូងចាញ់ម៉ារ៉ុកផ្តាច់ព្រ័ត្រ World Cup 2025

(បរទេស)៖ រៀមច្បង Lionel Messi បានផ្ញើសារលើកទឹកចិត្ត ចំពោះក្រុមយុវជនជម្រើសជាតិអាយុក្រោម ២០ឆ្នាំរបស់អាហ្សង់ទីន ដែលបានចាញ់ U20 ម៉ារ៉ុក ២-០ នៃវគ្គផ្តាច់ព្រ័ត្រ World Cup 2025 នៅប្រទេសឈីលីកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ tribalfootball។

ក្នុងសាររបស់ប្រធានក្រុមអាហ្សង់ទីន ដែលបានរួមចំណែកឈុតធំអាហ្សង់ទីន ឈ្នះពាន World Cup 2022 នៅកាតានោះបានបញ្ជាក់ថា «ក្រោកឡើងក្មេងប្រុស! អ្នកបានធ្វើរឿងដ៏អស្ចារ្យរួចហើយ បើទោះបីជាខកខានលើកពាននេះក្តី។ ពួកយើងនៅតែមានមោទកភាព ចំពោះការលះបង់គ្រប់យ៉ាង ទាំងកម្លាំងកាយ និងបេះដូងសម្រាប់ក្រុមពពកខៀវ-សមួយនេះពីអ្នករាល់គ្នា»

U20 អាហ្សង់ទីន បានភ្លាត់ស្នៀតចាញ់គូប្រជែងមកពីអាហ្រ្វិកគឺ U20 ម៉ារ៉ុក ដោយលទ្ធផល ២-០ មិនអាចតដៃរួចដោយមិននឹកស្មានទៀតផង ក្នុងនាមជាក្រុមដែលបានទម្លាក់សុទ្ធតែក្រុមខ្លាំងៗមានដូចជា អេស្ប៉ាញ ប្រេស៊ីល អាមេរិក និងបារាំងជាដើម មុនឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រសម្រាប់កម្មវិធី ២ឆ្នាំម្តងនេះ។

ទោះជាបែបនេះក្តី ដែលពួកគេធ្លាប់ជាម្ចាស់ជើងឯក ៦សម័យកាលផងនោះ Messi វ័យ ៣៨ឆ្នាំ បានផ្តល់ការគាំទ្រចំពោះពួកគេជានិច្ច និងអាចក្លាយជាទំពាំងស្នងឫស្សីសម្រាប់ឈុតធំអាហ្សង់ទីនទៅថ្ងៃអនាគត ដែលធ្លាប់ឈ្នះជើងឯក World Cup ៣សម័យកាលមកដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top