សមាជិកមកពី CONCACAF ចូលរួមជាមួយអាមេរិក ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2031

(បរទេស)៖ បណ្តាប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើងជាមួយគ្នារួមមាន មិចស៊ិក កូស្តារីកា និងចាម៉ៃកា បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការទទលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្រ្តី Women’s World Cup 2031។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កម្មវិធីដែលលេងជារៀងរាល់ ៤ឆ្នាំម្តងដូចក្រុមបុរសដែរនោះ នៅពេលសហព័ន្ធ FIFA បានសម្រេចបង្កើនពី ៣២ ឡើងដល់ ៤៨ក្រុម (ប្រទេស) នាពេលនោះរួចរាល់ហើយដែរ។

ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអេស្ប៉ាញ ជាម្ចាស់ជើងឯក Women’s World Cup 2023 ចុងក្រោយគេ និងជាលើកដំបូងផងដែរសម្រាប់ពួកគេ តាមរយៈយកឈ្នះស្រ្តីអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់។

ប្រធាន FIFA លោក Gianni Infantino ធ្លាប់បានបញ្ជាក់កាលពីខែមេសា ឆ្នាំ២០២៥ មកថា សហរដ្ឋអាមេរិក រួមទាំងប្រទេសដែលស្ថិតនៅតំបន់ CONCACAF ជាមួយគ្នា បានមូលមតិរួមសហការគ្នា ដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះ Women’s World Cup នៅឆ្នាំ២០៣១ ជំនាន់ទី១១ តពីប្រេស៊ីល។

ចំពោះលទ្ធផលនៃការប្រកាសប្រទេសម្ចាស់ផ្ទះ Women’s World Cup នៅឆ្នាំ២០៣១ និងឆ្នាំ២០៣៥ នឹងត្រូវធ្វើឡើងក្នុងសមាជប្រចាំឆ្នាំរបស់ FIFA នាអំឡុងខែមេសា ឆ្នាំ២០២៦ នៅទីក្រុង Vancouver ប្រទេសកាណាដា។

សហរដ្ឋអាមេរិក ក៏ត្រៀមធ្វើម្ចាស់ផ្ទះរួមគ្នាជាមួយមិចស៊ិក និងកាណាដា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកបុរស Men’s World Cup 2026 ដោយមាន ៤៨ក្រុម ចូលរួមលេងជុំចុងក្រោយ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top