Enderby ខ្សែប្រយុទ្ធរបស់ Liverpool ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរបួសកជាទម្ងន់

(បរទេស)៖ កីឡាការិនី Mai Enderby នៃក្លឹបហង្សក្រហម Liverpool ត្រូវបានសែងចេញពីទីលាន ដើម្បីដឹកនាំទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយពេលរងរបួសកជាទម្ងន់កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការប្រកួតទាំងស្រុងត្រូវបានពន្យារពេលដល់ទៅ ២២នាទីឯណោះ បន្ទាប់ពី Enderby ដែលស្ថិតក្នុងក្រុមជម្រើសជាតិ ឈុតក្រោមអាយុ ២៣ឆ្នាំអង់គ្លេសផងនោះ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ មុនពេលក្រុមស្រ្តី Liverpool បានរងបរាជ័យ ២-១ នៅក្នុងផ្ទះរបស់ Tottenham Hotspur។

កីឡាការិនីដែលមានវ័យទើបតែ ២០ឆ្នាំរូបនេះ បានចូលលេងទាំង ៦ប្រកួតតែម្តងសម្រាប់ Liverpool នារដូវកាលថ្មី ក្នុងក្របខណ្ឌលីគ Women’s Super League 2025-26 និងលេងក្នុងជម្រើសដំបូងទៀតពេលប៉ះ Spurs ដ្បិតក្រុមហង្សក្រហមមួយនេះ កំពុងស្ថិតនៅលេខ២ រាប់ពីក្រោម ដោយពុំទាន់រកបាន ៣ពិន្ទុក្នុងប្រកួតណាមួយនៅឡើយ។

Liverpool បានអវត្តមានកីឡាការិនី Marie Hobinger និង Sophie Roman Haug ដោយសារមានរបួស ACL នៅមុនពេលបន្តបាត់បង់ Enderby ថែមទៀត នៅមុនពេលលីគសម្រាក ដើម្បីចូលរួមលេងឱ្យជម្រើសជាតិ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top