(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្ដើមយុទ្ធានាការប្រកួតជើងឯកពិភពលោក លើកទី៨ នៅកោះបាលី នាប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការហើយ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ជាមួយការដណ្ដើមបានមេដាយមាស ១គ្រឿង ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
សម្រាប់មេដាយមាសដំបូង ដែលកម្ពុជាទទួលបានខាងលើ គឺដណ្ដើមបានលើវិញ្ញាសាសម្ដែងស្នៀតការពារខ្លួន បុរស ៣នាក់ និងនារី ៣នាក់ រួមមានកីឡាករ លី បូរ៉ាមី, ជិន ពិសិដ្ឋ, ម៉េត សុភ័ក្ដ្រា និងកីឡាការិនី ពៅ សុខា, ឃួន ចាន់សុភ័ក្រនាថ និង វ៉ែន ស្រីមាន។
គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៩រូប ចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ដែលប្រព្រឹត្តទៅពីថ្ងៃទី១-៨ ខែវិច្ឆិកាខាងមុខ៕
ប្រភព៖ FRESHNEWS



