សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ប្រកាស​ទទួល​ពាក្យ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេចក្រឡាហោម​ លើក​ទី៤

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​ប្រកាស​ទទួល​ពាក្យ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​សម្ដេចក្រឡាហោម​ ស ខេង​ លើក​ទី៤​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ដូច្នេះ​​សមាគម​-ក្លឹប​ ទាំង​អស់​ដែល​មាន​បំណង​ចង់​ប្រកួតប្រជែងសូម​រួសរាន់​ឡើង។

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​លើ​ផេក​សហព័ន្ធ​បាន​បញ្ជាក់​ថា​ សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​ ផ្នែក​បុរស​ នៅ​ថ្ងៃ​ទី១១​ ដល់​ ២៥​ ខែ​មករា​ ឆ្នាំ​២០២៦ ខាង​មុខនេះ​​នៅ​ទីលាន​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​

 

ដូច្នេះ​សេចក្ដី​ប្រកាស​នេះ​ជា​ការ​ជូន​ដំណឹង​ដល់​បណ្ដា​សមាគម​-ក្លឹប​បាល់ទះ​ទាំង​អស់​ឲ្យ​រួសរាន់​មក​ទទួល​ពាក្យ​ និង​បំពេញ​បែបបទ​ចូលរួម​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ម្សិលមិញ​នេះ​រហូត​ដល់​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ទើប​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ចូលរួម។

ចំពោះ​ព័ត៌មាន​អំពី​ការ​ចុះឈ្មោះ​ ឬ​ចម្ងល់​ផ្សេងៗ​ពាក់ព័ន្ធ​ និង​ការ​ស្នើសុំ​ចូលរួម​ការ​ប្រកួត​នេះ​សមាគម-ក្លឹប ​អាច​មក​កាន់​​សហព័ន្ធ​កីឡា​បាល់ទះ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ក៏​ដូច​ជា​ទំនាក់ទំនងតាម​រយៈ​លេខ​ទូរសព្ទ 012 798 504/ 096 430 999 9 ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top