ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​គេ

បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ហុងកុង នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

ក្នុង​ចំណោម​កីឡាករ ២៣ នាក់​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង (៨​នាក់) វិសាខា (៦​នាក់) ភ្នំពេញ​ក្រោន (២​នាក់) ណាហ្គាវើលដ៍ (២​នាក់) បឹងកេត (១​នាក់) អាយអេសអាយ ដង្កោសែន​ជ័យ (១នាក់) ឡាយហ្វ ព្រះ​សីហនុ (១​នាក់) ក្លិបថៃ PT Prachuap FC (១នាក់) និង ក្លិបឥណ្ឌូណេស៊ី Bhyangkara (១នាក់)។

 

សម្រាប់​កីឡាករ​លេង​នៅ​ក្រៅ​ប្រទេសគឺ Nick Taylor នៅ​ប្រទេស​ថៃ និង​ Andres Neito នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​​ខ្សែ​ការពារ Takaki Ose មិន​ត្រូវ​បាន​កោះ​ហៅ​ទេ ទំនង​ជារបួស​មិន​ទាន់​ជា​សះ​ស្បើយ។

ជា​មួយ​គ្នា​នេះ សុផល ឌីម៉ង់ និង សុះ ស៊ូហាណា ក៏​ត្រូវ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​វិញ​ដែរ ខណៈ​កីឡាករ វ៉ាន វីត ក៏​មានឈ្មោះ។ ក្រៅ​ពី​នេះ​សុទ្ធ​តែ​ជា​កីឡាករ​ដែល​បាន​ជាប់​ឈ្មោះ​រហូត​មក។ យ៉ាង​ណា ខ្សែ​ការពារ សឿយ វិសាល មិន​មាន​ឈ្មោះទេ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top