ក្រៅពី អង់គ្លេស មានក្រុម ៧ ទៀតមិនស្គាល់បរាជ័យសោះ ក្នុងវគ្គជម្រុះ World Cup នៅ អឺរ៉ុប

ការប្រកួតជម្រុះជុំទី ១ ពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ប្រចាំតំបន់ អឺរ៉ុប បានបញ្ចប់ការប្រកួតតាមពូលនីមួយៗជាស្ថាពរហើយកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ ខណៈមានក្រុមជម្រើសជាតិចំនួន ៩ ដែលមិនស្គាល់បរាជ័យទាល់តែសោះ។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលរួចរាល់ បានរកឃើញក្រុមនៅ អឺរ៉ុប ចំនួន ១២ ហើយ ដែលបានឡើងទៅកាន់ជុំចុងក្រោយ World Cup 2026 ក្នុងនោះមាន អង់គ្លេស បារាំង ក្រូអាត ព័រទុយហ្គាល់ ន័រវែស អាល្លឺម៉ង់ ហូល្លង់ ប៊ែលហ្ស៊ិក អេស្ប៉ាញ ស្វីស អូទ្រីស និងស្កុតលែនដ៍។

ដោយឡែក ក្រុមចំនួន ១២ ទៀត រួមមាន ស្លូវ៉ាគី កូសូវ៉ូ ដាណឺម៉ាក អ៊ុយក្រែន តួកគី អៀរឡង់ ប៉ូឡូញ បូស្នៀ អ៉ីតាលី វែលស៍ អាល់បានី សាធារណៈរដ្ឋឆេក ត្រូវឆ្លងកាត់ការប្រកួតជម្រុះ (playoff) ក្នុងជុំទី ២ មួយវគ្គទៀត ដើម្បីរក ៤ ក្រុមបន្ថែមឡើងទៅកាន់ជុំចុងក្រោយ World Cup 2026។

 

យ៉ាងណាមិញ បើក្រឡេកទៅមើលការប្រកួតនៅវគ្គជម្រុះក្នុងពូល តាំងពីពូល A ដល់ L មានក្រុមជម្រើសជាតិ ៨ ដែលមិនស្គាល់បរាជ័យទាល់តែសោះ។ ក្រុម ស្វីស ស្ថិតនៅកំពូលតារាងពូល B ឆ្លងកាត់ ៦ ប្រកួត ឈ្នះ ៤ និងស្មើ ២។ ក្រុម បារាំង ស្ថិតនៅកំពូលតារាងពូល D ឆ្លងកាត់ ៦ ប្រកួត ឈ្នះ ៥ និងស្មើ ១។ ក្រុម អេស្ប៉ាញ ស្ថិតនៅកំពូលតារាងពូល E ឆ្លងកាត់ ៦ ប្រកួត ឈ្នះ ៥ និងស្មើ ១។

ក្រុម ហូល្លង់ ស្ថិតនៅកំពូលតារាងពូល G ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៦ និងស្មើ ២។ ក្រុម ន័រវែស ស្ថិតនៅកំពូលតារាងពូល I ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ទាំង ៨។ ក្រុម ប៊ែលហ្ស៊ិក ស្ថិតនៅកំពូលតារាងពូល J ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៥ និងស្មើ ៣។ ក្រុម អង់គ្លេស ស្ថិតនៅកំពូលតារាងពូល K ឆ្លងកាត់ ៨ ប្រកួត ឈ្នះទាំង ៨។ ចុងក្រោយ ក្រុម ក្រូអាត ស្ថិតនៅកំពូលតារាងពូល L ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៧ និងស្មើ ១។

ចំណុចគួរឱ្យចាប់អារម្មណ៍បំផុត គឺក្រុមតោកំណាច អង់គ្លេស នៅក្នុងវគ្គជម្រុះ World Cup នេះ មិនត្រឹមតែមិនស្គាល់បរាជ័យសោះ បន្ទាប់ពីឈ្នះ ៨ ប្រកួតជាប់ៗគ្នានោះទេ។ ទន្ទឹមនឹងនេះ ពួកគេក៏មិនបានរបូតគ្រាប់បាល់សូម្បីមួយគ្រាប់សោះផងដែរ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top