(បរទេស)៖ ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង ការ៉ាកាវ បានឈានលេង World Cup 2026 ជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រទេសដែនដីកោះមួយនេះ បានក្លាយជាក្រុមតូចជាងគេបំផុត ជាមួយនឹងដង់ស៊ីតេប្រជាជនសរុបតែ ១៥០,០០០នាក់ប៉ុណ្ណោះ និងផ្ទៃដីប្រមាណតែ ១៧១ម៉ាយក្រឡាផងដែរ។
កាលពី ១០ឆ្នាំមុន ពួកគេបានស្ថិតនៅលេខរៀងទី១៥០ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA មុនឡើងមកឈរលេខ៨២ នាបច្ចុប្បន្ន។
គួរបញ្ជាក់ផងថា ការ៉ាកាវ បានបញ្ចប់ក្នុងតំណែងលេខ១ ប្រចាំពូល C ពីវគ្គជម្រុះជុំទី៣ នៅតំបន់អាមេរិកខាងជើង Cocacaf តាមរយៈលេងស្មើ ០-០ ទល់ម្ចាស់ផ្ទះចាម៉ៃកានាព្រឹកថ្ងៃពុធ (ម៉ោងនៅកម្ពុជា)។
ពួកគេគឺជាក្រុមទី៤ នៅតំបន់ Concacaf លើកលែងអាមេរិក ម៉ិចស៊ិក និងកាណាដា ដែលជាម្ចាស់ផ្ទះ World Cup 2026 និងជាក្រុមទី៤០ ផងដែរនៅ World Cup ជំនាន់ទី២៣ នេះ៕
ប្រភព៖ FRESHNEWS



