Pogba បង្ហាញខ្លួនលើទីលានវិញ ក្រោយអវត្តមានជាង ២ឆ្នាំ ស្របពេល Monaco ចាញ់ Rennes ស្ពឹកមុខ

(បរទេស)៖ ខ្សែបម្រើ Paul Pogba បានចូលលេងនៃនាទីដំបូង ក្នុងនាមកីឡាករអាជីពឡើងវិញ ក្រោយពេលខកខានអស់ជាង ២ឆ្នាំមកនេះផងដែរ នៅពេល Monaco បានបរាជ័យ ៤-១ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Rennes កាលពីយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងប្រកួតដែលកីឡាករបារាំង វ័យ ៣២ឆ្នាំខាងលើនេះចូលលេងក្នុងនាមកីឡាករបម្រុងនោះ Pogba បានប៉ះបាល់សរុបចំនួន ១៧ដង នៅពេលប្តូរចូលនៅនាទី៨៥ ក្នុងកីឡដ្ឋាន Roazhon Park របស់ក្លឹប Rennes ប្រកួតក្នុងក្របខណ្ឌ Ligue 1 ប្រចាំរដូវកាល ២០២៥-២៦។

នៅចាំបានថា សមាជិកឈ្នះពាន World Cup 2018 ជាមួយមាន់គកបារាំងរូបនេះ បានស្រក់ទឹកភ្នែកនៅថ្ងៃដែលបានចុះកិច្ចសន្យាលេងឱ្យ Monaco នារដូវក្តៅមុន បន្ទាប់ពីរួចបម្រាម ៤ឆ្នាំ ដែលត្រូវបានកាត់បន្ថយមកនៅត្រឹម ១៩ខែវិញ ដោយតុលាការកីឡា Court of Arbitration for Sport (Cas)។

Pogba បានចូលលេងលើកចុងក្រោយ មុនពេលត្រូវបានដកបញ្ឈរជើង ដោយសារមានពាក់ព័ន្ធនឹងសារធាតុលើក កម្លាំងកាលពី ៨១១ថ្ងៃកន្លងទៅ ក្នុងប្រកួតជាមួយ Juventus លេងទល់នឹងគូប្រជែង Empoli នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មុនពេលសម្រេចចាកចេញពីក្រុមស្ថិតនៅទីក្រុង Turin មួយនេះនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការព្រមព្រៀងរវាងភាគីទាំងពីរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top