ចេញហើយ! បញ្ជីឈ្មោះកម្ពុជា U22 ទៅស៊ីហ្គេមនៅ ថៃ ខណៈ ដាវីន និង លឹម លោកា មានឈ្មោះដែរ

សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករអាយុក្រោម ២២ ឆ្នាំ ទាំង ២៣ នាក់ជាផ្លូវការ ដើម្បីត្រៀមទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅ ថៃ នាខែ ធ្នូ ខាងមុខនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់បញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ គឺពុំមានឈ្មោះកីឡាករក្រុម ព្រះខ័នរាជស្វាយរៀង ឡើយ ដោយសារពួកគេជាប់ភារកិច្ចជួបក្លិបក្នុងពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship Shopee Cup។

យ៉ាងណាមិញ សម្រាប់សមាសភាពកីឡាករទាំង ២៣ នាក់ ដែលលោក Koji Gyotoku បានកោះហៅ គឺសុទ្ធតែជាកីឡាករមានសក្តានុពលរបស់ កម្ពុជា ហើយសូម្បីកីឡាករ ឈឿន ដាវីន ថ្នាលយុវជនរបស់ក្រុម York United FC និងកីឡាករ លឹម លោកាថុង របស់ក្រុម Auckland United នៅប្រទេសនូវែលហ្សេឡង់ ក៏មានឈ្មោះចូលក្នុងក្រុមក្រុម កម្ពុជា U22 ផងដែរ។

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top