ខ្សែប្រយុទ្ធជួរមុខ Neymar អាចនឹងអវត្តមានពីក្រុមសាំបាប្រេស៊ីល នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយរងរបួសជង្គង់ជាទម្ងន់ថ្មីៗនេះ។
ប្រភពពី ESPN បានចេញផ្សាយថា អតីតប្រធានក្រុមរូបនេះ ក៏នឹងអវត្តមាន ៣ប្រកួតចុងក្រោយជាមួយ Santos មុនពេលបិទរដូវកាល។
Neymar ក៏បានអវត្តមានកាលពីថ្ងៃចន្ទផងដែរ ពេលក្រុម Santos លេងស្មើ ១-១ នៅក្នុងផ្ទះរបស់ Internacional បន្ទាប់ពីរបួសជង្គង់ខាងឆ្វេងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមប្រភពនានាបានបង្ហាញថា បញ្ហារបួសរបស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះ មានលក្ខណៈធ្ងន់ធ្ងរ ដែលជង្គង់ឆ្វេងធ្លាប់បានវះកាត់កាលពី ២ឆ្នាំមុន ដោយសារដាច់សរសៃពួរ ACL។
Neymar គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ប្រេស៊ីល ដែលរំពឹងថា បានបង្ហាញខ្លួនជាលើកទី៤ នៅ World Cup 2026 គ្រាដែលគ្រូបង្វឹក លោក Carlo Ancelotti ធ្លាប់បាននិយាយនាពេលថ្មីៗនេះថា Neymar ត្រូវតែមានកាយសម្បទារឹងមាំ ក្នុងការពិចារណាជ្រើសរើសចូលជម្រើសជាតិ៕
ប្រភព៖ FRESHNEWS



