ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ មាន​បរទេស​​ ៣០០០នាក់​មក​ពី​ ៨៦​ប្រទេស​លើ​ពិភពលោក

ព្រឹត្តិការណ៍​រត់​ប្រណាំង​ដ៏​ល្បី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ «ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ» លើក​ទី៣០​ នៅ​តំបន់​អង្គរ​វត្ត​ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​សរុប​ ១៦០០០នាក់​ដោយ​ក្នុង​នោះ​មាន​បរទេស​ ៣០០០នាក់​មក​ពី​ ៨៦​ប្រទេស​លើ​ពិភពលោក។

ខួប​លើក​ទី៣០​ នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំងពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ ប្រចាំ​ឆ្នាំ​២០២៥​ នេះ​មានសន្ទុះ​​អ្នក​គាំទ្រ​ និង​ចុះ​ឈ្មោះ​ជា​ច្រើន​រហូត​ដល់​ទៅ​ ១៦០០០នាក់​ឯណោះ។​ ជា​មួយ​គ្នា​នោះ​ដែរ​គឺ​មាន​បរទេស​ចួលរួម​ចំនួន​ ៣០០០​នាក់​ដែល​​មក​ពី​ ៨៦​ប្រទេស​នៅ​ជុំ​វិញ​​ពិភពលោក។​

 

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ធ្លាប់​លើក​ឡើង​ថា​ខួប​ ៣០​ឆ្នាំ​នេះ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឲ្យ​មាន​ភាព​អធិកអធម​ជាង​រាល់ឆ្នាំ​​ដើម្បី​ជា​ការ​អបអរ​ផង​ និង​បង្កើន​ភាព​សប្បាយ​រីករាយ​​ដល់​អ្នក​ចូលរួម​ទាំង​អស់គ្នា​ផង។​ ព្រោះ​នេះជា​ការ​​បញ្ជាក់​ពីដំណើរ​ការ​រៀបចំ​បាន​រហូត​ដល់​ទៅ​ ៣០​ឆ្នាំ​មកហើយ​ជា​មួយ​អ្នក​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​រត់​ប្រណាំង​តាំង​ពី​ដើម​មក។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ លើក​ទី​៣០ នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ ២០២៥ មានគឺ​មាន​ ១០ វិញ្ញាសា​រ។

  • ចម្ងាយ ២១ គ.ម រទេះ​ពិការ (ទាំង បុរស និង នារី) ចេញ​ដំណើរ​ម៉ោង ៥:១៥​នាទី​ព្រឹក
  • ចម្ងាយ ២១ គ.ម (ទាំង បុរស និង នារី) ចេញ​ដំណើរ​ម៉ោង ៥:៣០​នាទីព្រឹក
  • ចម្ងាយ ១០ គ.ម (ទាំង ​បុរស និង​នារី) ចេញ​ដំណើរ​ម៉ោង ៥:៤៥​នាទី​ព្រឹក
  • ចម្ងាយ ៥ គ.ម (ទាំង​ បុរស និង​នារី) ចេញ​ដំណើរ​ម៉ោង ៦​:០០​នាទី​ព្រឹក
  • ចម្ងាយ ៣ គ.ម (ទាំង​ បុរស និង​នារី) ចេញ​ដំណើរម៉ោង ៦:១០​នាទី​ព្រឹក

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top