Mike Tyson បានបង្ហាញកាលបរិច្ឆេទសម្រាប់ការប្រគួតដ៏រន្ធត់របស់គាត់ជាមួយ Floyd Mayweather Jr – ដែលគាត់អះអាងថានឹងប្រព្រឹត្តទៅនៅសង្វៀនទ្វីអាហ្វ្រិក។
កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការប្រកួតមិនទាន់ត្រូវបានបញ្ចាក់នៅឡើយទេដោយសារព័ត៌មាន SunSport បានបង្ហាញក្នុងខែតុលាថា អ្នកទាំងពីរនៅតែស្ថិតក្នុងដំណើរការជ្រើសរើសសម្រាប់ការប្រកួតរបស់ពួកគេ។
ប៉ុន្តែ Tyson អាយុ 59 ឆ្នាំបានអះអាងថាគាត់នឹងចេញប្រកួតជាមួយ បុរសមុខលុយលុយFloyd Mayweather នៅក្នុងការប្រកួតខែមីនានៅអាហ្វ្រិក។
នៅពេលត្រូវបានស្នើសុំឱ្យផ្តល់ពេលវេលាសម្រាប់ការប្រកួត Mike បានឆ្លើយតបថា “វានឹងកើតឡើងនៅក្នុងខែមីនា។ ហើយវានឹងធ្វើនៅអាហ្វ្រិក”។
Tyson ក៏ដឹងផងដែរអំពីប្រតិកម្មតបទៅនឹងការប្រកួតដែលបានស្នើឡើងរបស់គាត់ជាមួយ Mayweather ដែលគាត់បានទទួលពាក្យសំដីរិះគន់ពេញមួយឆ្នាំ។ ប៉ុន្តែលោកទទូចថា ការជួបគ្នារបស់ពួកគេនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រការប្រយុទ្ធនេះជាច្រើនជុំវិញពិភពលោក៕
ប្រភព៖ NKDNEWS



