(អាមេរិក)៖ អ្នករៀបចំព្រឹត្តិការណ៍ FIFA World Cup 2026 នៅទីក្រុង Seattle កាលពីថ្ងៃពុធបានឱ្យដឹងថា ចំពោះព្រឹត្តិការណ៍ LGBTQ+ Pride នឹងបន្តតាមការគ្រោងទុក ដែលមិនប៉ះពាល់ដល់ការប្រកួតនៅខែមិថុនានោះទេ នៃជំនួបរវាងប្រទេសអេហ្ស៊ីប និងអ៊ីរ៉ង់ ។
ខណៈក៏មានការជំទាស់ពីមន្ត្រីកីឡារបស់ប្រទេសទាំងពីរ ចំពោះសកម្មភាពសិទ្ធិស្រឡាញ់ភេទដូចគ្នាត្រូវបានចាត់ទុកថាជាការសុខច្បាប់នៃសាសនាក៏ដោយ ។
ជាមួយគ្នានេះ គណៈកម្មាធិការ World Cup នៅទីក្រុង Seattle បាននិយាយថា នឹងរៀបចំព្រឹត្តិការណ៍ដែលមានឈ្មោះថា«Pride Match» នៅថ្ងៃទី២៦ ខែមិថុនា គឺដើម្បីបង្ហាញពី June Pride Weekend ប្រចាំឆ្នាំក្នុងទីក្រុង និងជាការប្រារព្ធពិធីស្រដៀងនៅទូទាំងរដ្ឋ Washington ដើម្បីគាំទ្រសិទ្ធិ LGBTQ+។
សូមជម្រាបផងថា ការឆ្លើយតាបរបស់គណៈកម្មការរៀបចំ World Cup នៅទីក្រុង Seattle នេះ គឺបន្ទាប់ពីសមាគមបាល់ទាត់អេហ្ស៊ីប កាលពីថ្ងៃអង្គារ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ FIFA ដើម្បីជំរុញឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ មានការទប់ស្កាត់សកម្មភាពណាមួយដែលទាក់ទងនឹង LGBTQ+ Pride ក្នុងអំឡុងពេលការប្រកួតរបស់ក្រុមជម្រើសជាតិពួកគេនៅទីក្រុង Seattle ។ ដោយអះអាងថាសកម្មភាពទាំងនេះនឹងប៉ះទង្គិចជាមួយនឹងតម្លៃវប្បធម៌ និងសាសនារបស់ប្រទេសទាំងពីរនៅអំឡុងការប្រកួត ៕
ប្រភព៖ FRESHNEWS



