យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា កីឡាករ Thomas Partey នឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal ដោយគ្មានតម្លៃខ្លួន។

ការសម្រេចចិត្តមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះបានធ្វើឡើងរួចហើយ

ការសម្រេចចិត្តមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះបានធ្វើឡើងរួចហើយ ដោយអ្នកចាត់ការក្លិបគឺលោក Mikel Arteta ចង់យកកីឡាករ Christian NorGaard ពីក្លិប Brentford មកជំនួស Partey ។

យ៉ាងណាមិញ គេមិនទាន់ដឹងទេថា Thomas Partey នឹងផ្លាស់ទៅក្លិបណាបន្ត។ គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានផ្លាស់ពីក្លិប Atletico Madrid មកកាន់ទឹកដី Emirates កាលពីឆ្នាំ២០២០៕  

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top