ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Viktor Gyökeres ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីបំណងចង់ចូលរួមជាមួយក្រុម Arsenal នៅរដូវក្តៅនេះ ខណៈដែលការរំពឹងទុករបស់គាត់ជាមួយក្លឹបកាំភ្លើងធំនៅតែបន្តកាន់តែខ្លាំង។ ខ្សែប្រយុទ្ធ Sporting CP វ័យ 26 ឆ្នាំកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗ ជាច្រើននៅអឺរ៉ុប ប៉ុន្តែគាត់ហាក់ដូចជាមានគោលដៅចង់ចូលរួមជាមួយ Arsenal ។
យោងតាមប្រភពអ្នកជិតស្និទ្ធនឹងកីឡាករ Gyökeres ថាគាត់មានការពេញចិត្តនឹងការដឹកនាំរបស់លោក Mikel Arteta ហើយមើលឃើញថា Arsenal ជាជំហានបន្ទាប់ដ៏ល្អក្នុងអាជីពរបស់គាត់។ ក្រុមកាំភ្លើងធំកំពុងស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មីយ៉ាងសកម្មសម្រាប់ដើម្បីពង្រឹងផ្នែកប្រយុទ្ធរបស់ពួកគេ ហើយឃើញថា Gyökeres គឺជាគោលដៅដ៏ល្អសម្រាប់ពួកគេ។

Sporting CP បានដាក់តម្លៃកុងត្រាសម្រាប់ Gyökeres ប្រហែល £60–70 លាន ប៉ុន្តែតម្លៃនេះអាចធ្វើឲ្យ Arsenal ជួបបញ្ហាដោយសារការចំណាយរបស់ពួកគេឥឡូវ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងអាចមានភាគរយខ្ពស់ថានឹងត្រូវបានកើតឡើង ដោយសារកីឡាកររូបនេះត្រូវបានរាយការណ៍ថាកំពុងតែចង់ទៅចូលរួមជាមួយ Arsenal ។
Gyökeres បានស៊ុតបញ្ចូលទី 29 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន ដោយបង្ហាញពីទម្រង់លេង សមត្ថភាព និងភាពវ័យឆ្លាត ដែលជាគុណសម្បត្តិក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីក្រុមនៅ Premier League ។
ការចរចារវាង Arsenal និង Sporting មិនទាន់ចាប់ផ្តើមជាផ្លូវការនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រនឹងសង្ឃឹមថាក្លឹបនេះអាចទទួលបានហត្ថលេខារបស់ Gyökeres ដើម្បីពង្រឹងមហិច្ឆតាដណ្តើមពានរបស់ពួកគេនៅរដូវកាលក្រោយ។
ប្រែសម្រួល: 855starsport