កីឡាករខ្សែប្រយុទ្ធកូឡុំប៊ី Jhon Duran បានចូលរួមជាមួយក្លិប Fenerbahçe ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំពី Al-Nassr បន្ទាប់ពីផ្ទេរអស់រយៈពេល6ខែពី Aston Villa ទៅ Al-Nassr ក្នុងតម្លៃប្រហែល £71លាន។
កីឡាករវ័យ 21 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 29 ប្រកួតសម្រាប់ Aston Villa កាលពីរដូវកាលមុន ទោះបីជាគាត់បានចូលលេងជម្រើស11ដំបូងត្រឹមតែ7ប្រកួតប៉ុណ្ណោះនៅក្នុងលីក។
បន្ទាប់ពីចូលរួម Al-Nassr គាត់ក៏បន្តស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 18 ប្រកួត។
Fenerbahce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបរបស់យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ និង ក្លិបសម្រាប់ការចូលរួមរបស់ Jhon Durán ជាមួយក្រុមរបស់យើងតាមលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ។យើងសូមជូនពរឲ្យគាត់ជោគជ័យជាមួយនឹងក្លឹបរបស់យើង។”
Durán មាន 3 គ្រាប់ក្នុង 17 ប្រកួតអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិ កូឡុំប៊ី ត្រូវបានផ្ទេរពី Chicago Fire មក Aston Villa ក្នុងតម្លៃ £18លាន នៅខែមករា ឆ្នាំ 2023។
គាត់បានស៊ុតបញ្ចូលទី 20 គ្រាប់ក្នុង 78 ប្រកួតសម្រាប់ក្លឹប ប៉ុន្តែ 61 ប្រកួតដែរគាត់បានចូលលេងជាកីឡាករបម្រុង ដោយសារតែខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins ជាជម្រើសទីមួយរបស់ក្រុម។
គាត់បានជួយ Al-Nassr បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 នៅ Saudi Pro League កាលពីរដូវកាលមុន ខណៈពេលដែលគាត់ចាកចេញ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នៅតែបន្តស្នាក់នៅក្រោមកិច្ចសន្យាថ្មីដែលមានរយៈពេល 2 ឆ្នាំជាមួយក្លឹបកាលពីខែមុន។
Fenerbache ដែលគ្រប់គ្រងដោយ Jose Mourinho បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងលីគទួរគីកាលពីរដូវកាលមុន។
ប្រែសម្រួល: 855starsport
