ម្ចាស់ផ្ទះកម្ពុជាប្រឹងប្រែង ធ្វើបានល្អក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួតលើវិញ្ញាសាវាយគូចម្រុះជាមួយមេដាយប្រាក់៣គ្រឿងនោះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាបន្តការខិតខំធ្វើបានល្អ ក្នុងការប្រកួតលើវិញ្ញាសាឯកត្តជន។

មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា ការប្រកួតបន្តចាប់ពីថ្ងៃទី១០-១២ មានគឺលើវិញ្ញាសាប្រកួតឯកក្តជន ប្រកួតវាយគូ និងវាយគូចម្រុះបុរស-នារី លើប្រភេទអាយុ១ក្រោម ១៥ឆ្នាំ ១៧ឆ្នាំ និង២៣ឆ្នាំ។ កីឡាករ កីឡាការិនីកម្ពុជា នៅតែបន្តធ្វើបានយ៉ាងល្អគ្រប់ប្រភេទអាយុ ដោយបន្តឈ្នះឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដា។

ដោយឡែកការប្រកួតបន្តនៅថ្ងៃទី១១ ខែ កក្តដានេះ ក្រុមកីឡាវាយសីកម្ពុជា ក៏កំពុងប្រកួតដណ្តើមយកកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ទាំង៣ប្រភេទអាយុ ក្រោម២៣ឆ្នាំ អាយុក្រោម១៧ឆ្នាំ និងអាយុក្រោម១៥ឆ្នាំ ។ សម្រាប់ការប្រជែងឡើងទៅកាន់កៅអីវគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់ផ្ទះកម្ពុជា ហាក់មានក្តីរំពឹងខ្ពស់ ក្នុងការឈានទៅមេដាយមាស។ តែទោះជាបែបនេះក្តី ការនៅសល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត ដែលនឹងត្រូវធ្វើឡើង ចាប់ពីព្រឹកថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៥សែ្អកនេះ នៅពហុកីឡដ្ឋានមរតកតេជោ ។

ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្តដា ស្អែកនេះ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយការប្រកួតបើកឱ្យមហាជន ប្រជាពលរដ្ឋចូលទស្សនាដោយសេរី៕

ប្រភព៖ AKP

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top