ប្រធានក្រុម Barcelona អាចក្លាយជាជម្រើសសម្រាប់ក្លឹប Manchester នៅរដូវក្តៅនេះ

Barcelona បានបញ្ជាក់ច្បាស់ថា Joan Garcia និង Wojciech Szczesny នឹងជាអ្នកដ៏សំខាន់សម្រាប់ក្លឹប។ដូច្នេះហើយ ter Stegen ត្រូវបានស្នើឲ្យចាកចេញពីក្លឹប។ទោះបីជាគាត់ត្រូវធ្លាប់ចូលរួមជាមួយក្លឹបធំៗជាច្រើន រួមមាន Galatasaray ក៏ដោយក៏មិនមានក្លឹបណាមួយបានធ្វើការផ្ដល់សំណើយ៉ាងពិតប្រាកដដើម្បីចុះហត្ថលេខាលើអ្នកចាំទីជើងចាស់រូបនេះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន Diario SPORT កីឡាករ ter Stegenឥឡូវនេះអាចក្លាយជាគោលដៅសម្រាប់ Manchester City ក្នុងរដូវក្តៅនេះ។

ដោយសារតែអនាគតរបស់ Ederson នៅ City មិនច្បាស់លាស់ ហើយ Stefan Ortega ក៏មានដំណឹងថាអាចនឹងចាកចេញផងដែលក្រុមរបស់ Pep Guardiola ប្រហែលជាកំពុងស្វែងរកអ្នកចាំទីដែលមានបទពិសោធន៍ និងលេងបានល្អជាមួយបាល់។
Ter Stegen គឺសាកសមបំផុតសម្រាប់ទម្រង់លេងរបស់ City។

ជំនាញក្នុងការបញ្ចេញបាល់ពីខាងក្រោយ និងបទពិសោធន៍នៅកម្រិតខ្ពស់បានធ្វើឲ្យគាត់ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ Pep។
ម្ចាស់ជើងឯក Premier League ដឹងពីស្ថានភាពរបស់ Ter Stegen នៅ Barcelona ហើយអាចផ្ដល់អោយគាត់នូវការប្រកួតប្រជែងថ្មីមួយនៅប្រទេសអង់គ្លេសជាពិសេសប្រសិនបើពួកគេចែកផ្លូវជាមួយអ្នកចាំទីណាមួយនាពេលបច្ចុប្បន្នរបស់ពួកគេ។

សម្រាប់ Ter Stegen ការផ្លាស់ប្តូរនេះនឹងរក្សាអោយគាត់ស្ថិតក្នុងការប្រកួតប្រជែងខ្ពស់ ព្រមទាំងបន្តចូលរួមការប្រកួត Champions League និងពង្រឹងសម្ថភាពត្រៀមខ្លួនសម្រាប់ World Cup ឆ្នាំ 2026។
ជម្រើសមួយផ្សេងទៀតដែលអាចទៅរួចគឺ Manchester United។

ទោះមានការចំណាយលុយច្រើនទៅលើ Andre Onana ប៉ុន្តែគេបង្ហាញសម្ថភាពមិនបានល្អទេ ហើយថែមទាំងបង្កកំហុសទៀត។
ដូច្នេះ ter Stegen អាចក្លាយជាជម្រើសដ៏ល្អសម្រាប់ United ជំនួស Onana បើក្រុមសម្រេចផ្លាស់ប្ដូរ។ ទោះជាយ៉ាងណាManchester City បាន បង្ហាញថាជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍ជាងគេសម្រាប់អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះ ជាពិសេសក្រោមការដឹកនាំរបស់ Pep Guardiolaដែលស្គាល់និងចូលចិត្តស្ទីលលេងរបស់គាត់។

ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top