ក្លឹប Manchester United អាចបំផ្លាញឱកាសរបស់ Liverpool ក្នុងការចុះហត្ថលេខា ជាមួយ Alexander Isak ខណៈដែលរឿងផ្ទេរនេះបានផ្លាស់ប្តូរយ៉ាងភ្ញាក់ផ្អើល

Manchester United អាចបាត់ឱកាសរបស់ Liverpool ក្នុងការចុះហត្ថលេខាទិញ Alexander Isak។កីឡាករជនជាតិស៊ុយអែត Alexander Isak បានជូនដំណឹងដល់ក្លឹប Newcastle ថាគាត់ចង់ស្វែងរកជម្រើសថ្មីនៅរដូវក្តៅនេះ។ ដូច្នេះហើយ គាត់មិនត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកលេងរបស់គ្រូបង្វឹក Eddie Howe សម្រាប់ការធ្វើដំណើរប្រកួតមុនបើករដូវកាលនៅសិង្ហបុរីឡើយ។

នៅពេលដែលត្រូវសួរអំពីអនាគតរបស់ Isak លោក Howe បាននិយាយនៅថ្ងៃអាទិត្យថា៖
“ជាក់ស្តែង មានរឿងកំពុងកើតឡើងពីក្រោយឆាក។ ការសន្ទនារវាង Alex និងយើង ក៏ដូចជារវាងគាត់ និងក្លឹប នឹងនៅសម្ងាត់។គាត់គឺជាកីឡាករដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបន្ទប់ផ្លាស់ខោអាវ ហើយយើងចង់ឲ្យគាត់បន្តដំណើររបស់គាត់ជាមួយ Newcastle។ មិនមានការចរចាពីកិច្ចសន្យាថ្មីណាមួយឡើយ នោះអាចនឹងកើតមាននៅពេលក្រោយ។ខ្ញុំជឿថាគាត់នឹងនៅបន្ត។ តែនេះគឺជាបាល់ទាត់ គ្មាននរណាដឹងទេថាអនាគតនឹងនាំអ្វីមក។”

Isak នៅសល់កុងត្រារយៈពេល 3 ឆ្នាំទៀតនៅក្លឹប ហើយបើតាម Sky Sports ក្លឹប Newcastle បានដាក់តម្លៃខ្សែប្រយុទ្ធរូបនេះប្រហែល 150 ផោន។Liverpool ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ការ​ចាប់​អារម្មណ៍ បើ​ទោះ​បី​ជា​ហង្ស​ក្រហម​បាន​ចុះ​ហត្ថលេខា​ជាមួយ Hugo Ekitike កាល​ពី​ដើម​រដូវ​ក្ដៅនេះ​ក៏​ដោយ។ទោះជាយ៉ាងណាការ​តាម​ប្រមាញ់​កីឡាករ Isak របស់​ក្លឹប Merseyside អាច​នឹង​ត្រូវ​បាន​លុប​ចោល​ប្រសិន​បើ Newcastle មិន​អាច​រក​អ្នក​ជំនួស​បាន។

កីឡាករប្រយុទ្ធ Benjamin Sesko របស់ RB Leipzig គឺជាកីឡាករម្នាក់ដែល Newcastle ត្រូវបានគេនិយាយថាចាប់អារម្មណ៍—ប៉ុន្តែ Sesko ក៏ទទួលបានការចាប់អារម្មណ៍ពី Manchester United ផងដែរ។
អ្នកកាសែត Florian Plettenberg របស់ Sky Sports Germany បានសរសេរនៅលើ X (Twitter) ថា៖បច្ចុប្បន្ន Manchester United និង Newcastle កំពុងពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់ Benjamin Sesko ។

ក្រុមទាំងពីរបានដាក់សំណើគម្រោង និងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។”ការសម្រេចចិត្តឥឡូវនេះស្ថិតនៅលើកីឡាករនិងក្រុមការងាររបស់គាត់។សំណើផ្លូវការត្រូវបានរំពឹងថានឹងដាក់ជូនក្រុម RB Leipzig បន្ទាប់ពីមានកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ក្លឹប Newcastle កំពុងដាក់សម្ពាធយ៉ាងខ្លាំង។

ប្រភព៖ football
ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top