Uncategorized

អាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះបាល់ទាត់ស្រ្តីយ៉ូរូ 2029

សមាគមបាល់ទាត់ទ្វីបអ៊ឺរ៉ុប (UEFA) បានប្រកាសថា អាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកទ្វីអឺរ៉ុបនារីឆ្នាំ 2029 ។ ប្រធានUEFAលោក Aleksander Ceferin បាននិយាយថា ការដេញថ្លៃរបស់អាល្លឺម៉ង់យកឈ្នះប្រទេសប៉ូឡូញ និងការដេញថ្លៃរួមគ្នាពីប្រទេសដាណឺម៉ាក និងស៊ុយអែត។ ការប្រកួតរដូវក្តៅនឹងមានក្រុមជម្រើសជាតិចំនួន 16 ហើយលេងនៅទីលានចំនួន 8 នៅទីក្រុង Cologne, Dortmund, Dusseldorf, Frankfurt, Hanover, Leipzig, Munich និង Wolfsburg ។ ប្រទេសព័រទុយហ្គាល់ និងអ៊ីតាលីក៏បានដាក់ឯកសារដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតនេះផងដែរ ប៉ុន្តែបានដកខ្លួនចេញដើម្បីផ្តោតលើការដេញថ្លៃដើម្បីធ្វើជាសហម្ចាស់ផ្ទះការប្រកួតបាល់ទាត់បុរស Euro 2032 និង World Cup 2030 ។ បំផុត អាឡឺម៉ង់ គឺជាអ្នកឈ្នះ ដោយទទួលបាន 15 សំឡេងពីសមាជិកគណៈកម្មាធិការ ដោយដាណឺម៉ាក និងស៊ុយអែត ទទួលបាន 2 ហើយប៉ូឡូញ ទទួលបាន 1 ទេ។   ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2029 […]

អាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះបាល់ទាត់ស្រ្តីយ៉ូរូ 2029 Read More »

ជើងឯកពិភពលោក Usyk ថា ចង់ប្រកួតជាមួយ Wilder នាឆ្នាំក្រោយ

(បរទេស)៖ ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។ Usyk វ័យ ៣៨ឆ្នាំ បានបញ្ចប់កីឡាករមកពីទីក្រុង London គឺ Daniel Dubois ពាក់កណ្តាលផ្លូវនៅឯសង្វៀនដែលស្ថិតក្នុងពហុកីឡដ្ឋានជាតិអង់គ្លេស Wembley កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីក្លាយជាជើងឯកពិភពលោក ២សម័យមិនចាញ់ផងដែរ។ លោកថា «ឆ្នាំក្រោយនេះ ខ្ញុំនឹងបន្តឡើងប្រកួតវិញ។ ខ្ញុំចង់វ៉ៃជាមួយ Deontay Wilder ក៏ព្រោះតែខ្ញុំគិតថា វាគួរឱ្យចាប់អារម្មណ៍»។ ទោះជាយ៉ាងណា Usyk ដែលបានផ្តួល Fury, Dubois និង Anthony Joshua ២លើកដូចគ្នា ធ្លាប់បានថ្លែងកន្លងមកថា រូបលោកមានគម្រោងប្រកួតតែ

ជើងឯកពិភពលោក Usyk ថា ចង់ប្រកួតជាមួយ Wilder នាឆ្នាំក្រោយ Read More »

Vinicius ទារតម្លើងប្រាក់ឈ្នួលឱ្យស្មើ Ronaldo កាលនៅ Real Madrid ទើបព្រមបន្តកុងត្រាថ្មី

កីឡាករ Vinicius Jr. ប្រាប់ទៅប្រធានក្លិប Real Madrid លោក Florentino Perez អំពីចេតនារបស់ខ្លួន​ មិនចង់បន្តកិច្ចសន្យាថ្មីជាមួយក្លិបឡើយ ប្រសិនបើទំនាក់ទំនងរបស់គេជាមួយលោក Xabi Alonso នៅតែបន្តតានតឹងបែបនេះ ប៉ុន្តែកីឡាករក៏បានដាក់លក្ខខណ្ឌពី​ការចង់បានប្រាក់ឈ្នួលខ្ពស់បំផុតប្រហាក់ប្រហែល Cristiano Ronaldo កាល​នៅទឹកដី Santiago Bernabeu ទើបព្រមបន្តកិច្ចសន្យាថ្មី។ ដើមហេតុនៃភាពតានតឹង ដែលនាំឱ្យទំនាក់ទំនងលោក Alonso មានភាពរកាំរកូសជាមួយ Vinicius ដោយសារអំឡុងការប្រកួតពាន Club World Cup គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះដាក់ឱ្យ Vinicius អង្គុយនៅកៅអីបម្រុង។ បន្ទាប់មកទៀតនៅក្នុងជំនួបទល់ Barcelona លោក Alonso បានផ្លាស់ប្តូរ Vinicius ចេញ ទាំងរូបគេនៅមានឆន្ទៈចង់លេង ហើយក៏បានធ្វើឱ្យកីឡាករវ័យ ២៥ ឆ្នាំខឹងសម្បារយ៉ាងខ្លាំង។ ដោយសារតែបញ្ហាទាំងនេះ បានធ្វើឱ្យ Vinicius មិនចង់បន្តកិច្ចសន្យាថ្មីជាមួយ Real Madrid ឡើយ ស្របពេលកិច្ចសន្យាចាស់របស់គេនៅសល់ដល់ខែ

Vinicius ទារតម្លើងប្រាក់ឈ្នួលឱ្យស្មើ Ronaldo កាលនៅ Real Madrid ទើបព្រមបន្តកុងត្រាថ្មី Read More »

ន័រវែស កក់កៅអី World Cup លើកដំបូងតាំងពីឆ្នាំ១៩៩៨ រីឯ Ronaldo នឹងបង្ហាញខ្លួនលើកទី៦ ជាមួយព័រទុយហ្កាល់

បាត់មុខពីការប្រកួតបាល់ទាត់ពិភពលោក ៦លើកចុងក្រោយ ប៉ុន្តែនៅពេលនេះ ន័រវែសបានកក់កៅអី ស្វ័យប្រវត្តិ វិលទៅប្រជែង FIFA World Cup ឆ្នាំ២០២៦ លើកដំបូងក្នុងពេល ២៨ឆ្នាំ និងជាលើកទី៤ តាមរយៈការយកឈ្នះអ៊ីតាលី ៤-១ នៅក្នុងវគ្គជម្រុះទ្វីបអឺរ៉ុប(UEFA) ថ្ងៃទី១៦ វិច្ឆិកា។ ព័រទុយហ្កាល់ ដែលគ្មានវត្តមាន Cristiano Ronaldo បានលត់អាមេនី ៩-១ កក់សំបុត្រទៅអាម៉េរិក កាណាដា និងម៉ិក ស៊ិកឆ្នាំក្រោយ។ ន័រវែស បង្ហាញខ្លួននៅ World Cup លើកចុងក្រោយ នៅឆ្នាំ ១៩៩៨ ដែលកាលនោះបានធ្វើឡើង នៅប្រទេសបារាំង។ ន័រវែស បង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកចុងក្រោយ មុនពេលការចាប់កំណើតរបស់កីឡាករ Erling Haaland ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធកំពូល និងសំខាន់បំផុតប្រចាំក្រុមន័រវែស។ ចំណែកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការបង្ហាញខ្លួនលើកទី៤ សម្រាប់ន័រវែស បន្ទាប់ពីពួកគេបានបង្ហាញខ្លួន ៣លើក

ន័រវែស កក់កៅអី World Cup លើកដំបូងតាំងពីឆ្នាំ១៩៩៨ រីឯ Ronaldo នឹងបង្ហាញខ្លួនលើកទី៦ ជាមួយព័រទុយហ្កាល់ Read More »

សូម​ស្វាគមន៍! ម្ចាស់​ជើង​ឯក U.S Open លោក Michael មក​ប្រកួត​កីឡា​វាយកូនហ្គោល នៅ​កម្ពុជា​

លោក Michael Campbell ជា​កីឡាករ​វាយកូនហ្គោល​សញ្ជាតិនូវែលហ្សេឡង់-អូស្ត្រាលីដ៏​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក នឹង​មក​ចូល​រួម​ប្រកួត​កីឡា​វាយកូន​ហ្គោលអន្តរជាតិ«ជើង​ឯក​វឌ្ឍនៈឡេជិន» ដ៏​ធំផុត​លើក​ដំបូង​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៧ ដល់​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទី​លាន​ វឌ្ឍនៈ ហ្គោល រីហ្សត ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក Michael Campbell ដែល​មាន​កេរ្ត៍​ឈ្មោះ​បោះ​សំឡេង​ល្បី​ល្បាញ​ទូទាំង​ពិភពលោក បន្ទាប់​ពី​លោក​បាន​ឈ្នះ​ពាន​រង្វាន់ U.S Open ដែល​ជា​ពាន​រង្វាន់​កីឡា​វាយកូន​ហ្គោល​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក។   កាល​ពី​ឆ្នាំ ២០០៥​ ព្រឹត្តិការណ៍​ប្រកួត U.S Open មាន​កីឡាករ​ចំនួន ១៥៦​នាក់​មក​ពី​ទូទាំង​ពិភព​លោក ហើយ​មាន​ការ​ប្រកួត​​៤ជុំ​។ នៅ​ជុំ​ចុង​ក្រោយ​មាន​កីឡាករ​តែ​១០​នាក់​ប៉ុណ្ណោះ ហើយលោក Michael Campbell  ធ្វើ​បាន​ល្អ​បំផុត​យក​ឈ្នះ​លើ​កំពូល​កីឡាករ​វាយកូនហ្គោល​លេខ​១​លើ​គឺ លោក Tiger Woods ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ក្នុង​ព្រឹត្តិការណ៍​បំផុត​សម្រាប់​អាជីព​របស់​លោក​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ១.១៧០.០០០​ដុល្លារ​អាមេរិក ហើយ​លោក Tiger Woods ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២។ ពាន​រង្វាន់​ធំ​ៗ​ផ្សេង​ទៀត​ដែល Michael Campbell  ឈ្នះគឺ PGA Tour ១លើក, ជើង​ឯកទ្វីប​អឺរ៉ុប

សូម​ស្វាគមន៍! ម្ចាស់​ជើង​ឯក U.S Open លោក Michael មក​ប្រកួត​កីឡា​វាយកូនហ្គោល នៅ​កម្ពុជា​ Read More »

គ្រូអៀរឡង់ទាមទារឱ្យ FIFA និង UEFA ដកអុីស្រាអែលពីការប្រកួត World Cup 2026

គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ លោក Heimir Hallgrimsson បង្ហាញជំហរទាម​ទារ​ឱ្យ​សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ​ដកក្រុម​ជម្រើស​ជាតិអ៊ីស្រាអែល ចេញពីការប្រកួត World Cup 2026 ដូចទៅនឹងរុស្ស៊ី និងបេឡារុស។ គ្រូអៀរឡង់ បារម្ភថា នៅពេលក្រុមធ្លាក់វគ្គចែកពូល តែត្រូវទៅប៉ះក្រុមអ៊ីស្រាអែល នៅវគ្គ Playoffs បន្ត។ សប្តាហ៍នេះ UEFA នឹងរៀបចំការបោះឆ្នោតសម្រេច លើការដក ឬទុកក្រុមអ៊ីស្រាអែល នៅក្នុង​ការប្រកួតអន្តរជាតិរបស់ខ្លួន ក្រោយ​គណៈកម្មាធិការប្រតិបត្តិអង្គការសហប្រជាជាតិ UN ​ចោទប្រកាន់អ៊ីស្រាអែល ថាបានប្រព្រឹត្តិអំពើប្រល័យពូជសាស្រ្ត នៅតំបន់កាហ្សា។ អ៊ីស្រាអែល បច្ចុប្បន្នជាក្រុមឈរលេខ ៣ ក្នុងពូល I ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អឺរ៉ុប ឈរពីក្រោមក្រុមខ្លាំងៗ រួមមាន ន័រ​វែស ដែលឈរកំពូលតារាងមាន ១៥ពិន្ទុពីការប្រកួត៥លើក និងអ៊ីតាលី លេខ ២ ឆ្លងកាត់ ៤ប្រកួត មាន ៩ពិន្ទុ និងឈរលើក្រុមអេស្តូនី និងម៉ុលដាវី។ ក្រុមឈរតំណែងកំពូលតារាងវគ្គចែកពូលជម្រុះ World

គ្រូអៀរឡង់ទាមទារឱ្យ FIFA និង UEFA ដកអុីស្រាអែលពីការប្រកួត World Cup 2026 Read More »

Donnarumma កំពុងក្លាយជាគោលដៅក្លិបយក្ស អង់គ្លេស មួយ ក្រោយចង់ចាកចេញពី PSG

អ្នកចាំទីសញ្ជាតិ អ៉ីតាលី Gianluigi Donnarumma កំពុងក្លាយជាគោលដៅ​នាំ​យក​បស់ក្លិបមេឃខៀវ Manchester City បន្ទាប់ពីរូបគេប្រកាសចង់ចាញពីក្លិប Paris Saint-Germain។ រឿងរ៉ាវរបស់ Donnarumma កំពុងក្លាយជាមុំគួរឱ្យចាប់អារម្មណ៍សម្រាប់រយៈពេលប៉ុន្មានថ្ងៃនេះ។ កាលពីយប់ថ្ងៃ អង្គារិ៍ ទី ១២ ខែ សីហា កន្លងទៅ អ្នកចាំទីវ័យ ២៦ ឆ្នាំទើបតែបានប្រកាសពីគោលបំណងចង់ចាកចេញពី PSG នៅរដូវក្តៅនេះ ដោយសាររូបគេយល់ ថា ក្លិប ក៏ដូចជាគ្រូបង្វឹកលោក Luis Enrique មិនមានការគោរពចំពោះរូបគេ។ មូលហេតុ ដែល Donnarumma លើកឡើងបែបនេះ ដោយសារក្លិបមិនបានបញ្ចូលឈ្មោះរូបគេទៅក្នុងគម្រោងប្រើប្រាស់របស់ក្លិបក្នុងរដូវកាលនេះ ហើយថែមទាំងដកឈ្មោះរូបគេចេញពីការប្រកួតពាន UEFA Super Cup ទល់នឹង Tottenham Hotspur នៅយប់រំលងអាធ្រាត្រថ្ងៃ ពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ សីហា ឆ្នាំ ២០២៥ ទៀតផង។ នាពេលកន្លងមក មានព័ត៌មានជាច្រើនអំពីក្លិបនៅ អង់គ្លេស មួយចំនួនដូចជា Chelsea និង

Donnarumma កំពុងក្លាយជាគោលដៅក្លិបយក្ស អង់គ្លេស មួយ ក្រោយចង់ចាកចេញពី PSG Read More »

ក្លឹប Manchester United អាចបំផ្លាញឱកាសរបស់ Liverpool ក្នុងការចុះហត្ថលេខា ជាមួយ Alexander Isak ខណៈដែលរឿងផ្ទេរនេះបានផ្លាស់ប្តូរយ៉ាងភ្ញាក់ផ្អើល

Manchester United អាចបាត់ឱកាសរបស់ Liverpool ក្នុងការចុះហត្ថលេខាទិញ Alexander Isak។កីឡាករជនជាតិស៊ុយអែត Alexander Isak បានជូនដំណឹងដល់ក្លឹប Newcastle ថាគាត់ចង់ស្វែងរកជម្រើសថ្មីនៅរដូវក្តៅនេះ។ ដូច្នេះហើយ គាត់មិនត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកលេងរបស់គ្រូបង្វឹក Eddie Howe សម្រាប់ការធ្វើដំណើរប្រកួតមុនបើករដូវកាលនៅសិង្ហបុរីឡើយ។ នៅពេលដែលត្រូវសួរអំពីអនាគតរបស់ Isak លោក Howe បាននិយាយនៅថ្ងៃអាទិត្យថា៖“ជាក់ស្តែង មានរឿងកំពុងកើតឡើងពីក្រោយឆាក។ ការសន្ទនារវាង Alex និងយើង ក៏ដូចជារវាងគាត់ និងក្លឹប នឹងនៅសម្ងាត់។គាត់គឺជាកីឡាករដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបន្ទប់ផ្លាស់ខោអាវ ហើយយើងចង់ឲ្យគាត់បន្តដំណើររបស់គាត់ជាមួយ Newcastle។ មិនមានការចរចាពីកិច្ចសន្យាថ្មីណាមួយឡើយ នោះអាចនឹងកើតមាននៅពេលក្រោយ។ខ្ញុំជឿថាគាត់នឹងនៅបន្ត។ តែនេះគឺជាបាល់ទាត់ គ្មាននរណាដឹងទេថាអនាគតនឹងនាំអ្វីមក។” Isak នៅសល់កុងត្រារយៈពេល 3 ឆ្នាំទៀតនៅក្លឹប ហើយបើតាម Sky Sports ក្លឹប Newcastle បានដាក់តម្លៃខ្សែប្រយុទ្ធរូបនេះប្រហែល 150 ផោន។Liverpool ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ការ​ចាប់​អារម្មណ៍ បើ​ទោះ​បី​ជា​ហង្ស​ក្រហម​បាន​ចុះ​ហត្ថលេខា​ជាមួយ Hugo Ekitike កាល​ពី​ដើម​រដូវ​ក្ដៅនេះ​ក៏​ដោយ។ទោះជាយ៉ាងណាការ​តាម​ប្រមាញ់​កីឡាករ Isak របស់​ក្លឹប Merseyside

ក្លឹប Manchester United អាចបំផ្លាញឱកាសរបស់ Liverpool ក្នុងការចុះហត្ថលេខា ជាមួយ Alexander Isak ខណៈដែលរឿងផ្ទេរនេះបានផ្លាស់ប្តូរយ៉ាងភ្ញាក់ផ្អើល Read More »

អ្នកគាំទ្រ​ Crystal Palace យកលុយក្លែងក្លាយទៅចោលនៅស្នាក់ការ UEFA ដែលដកក្រុមខ្លួនពី Europa League

អ្នកគាំទ្រក្លិប Crystal Palace បានយកវ៉ាលីពោរពេញដោយប្រាក់ក្លែងក្លាយ ទៅចោលនៅស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដោយលាយជាមួយលិខិតគោលបំណងផ្ញើសំណើទៅប្រធានសហព័ន្ធលោក Aleksander Ceferin ទាមទារឱ្យបញ្ចូលក្លិបត្រឡប់ទៅការប្រកួត UEFA Europa League វិញ។ ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace កើតឡើងយ៉ាងគំហុក ក្រោយសេចក្តីសម្រេចរបស់ UEFA ទម្លាក់ក្រុមជើងឯក FA Cup ទៅលីគកម្រិតទី៣ Europa Conference ដោយចោទប្រកាន់ថាក្លិបមានម្ចាស់តែមួយគ្រង់គ្រងជាមួយនឹងក្លិប Olympique Lyonnais។ ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace កើតឡើងតាំងពីថ្ងៃទី២២ ខែកក្កដា ទាំងនៅអង់គ្លេស និងជាពិសេសនៅទីស្នាក់ការរបស់ UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស។ គេឃើញមានក្រុមអ្នកគាំទ្រមួយចំនួន បានយកវ៉ាលីដាក់ប្រាក់ក្លែងក្លាយ ទៅចោលនៅទីនោះ បង្ហាញការប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ UEFA។ ក្រុមអ្នកគាំទ្រក្លិបជើងឯក FA Cup បានដាក់លិខិតក្នុងវ៉ាលីនោះផ្ញើរសំដៅទៅប្រធាន UEFA ទាក់ទងនឹងរឿងទម្លាក់ក្លិបរបស់ពួកគេចេញពីពាន Europa League ដោយចោទថាសហព័ន្ធស៊ីសំណូក គ្មានតម្លាភាព

អ្នកគាំទ្រ​ Crystal Palace យកលុយក្លែងក្លាយទៅចោលនៅស្នាក់ការ UEFA ដែលដកក្រុមខ្លួនពី Europa League Read More »

តាមទិញឡើងយូរ ទីបំផុត Arsenal យកបានខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែតរូបនេះហើយ

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal និង Sporting CP បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Viktor Gyökeres ហើយ។ Arsenal នឹងទិញយក កីឡាករសញ្ជាតិស៊ុយអែតរូបនេះ ក្នុងតម្លៃប្រមាណ ៨៦. ១លានដុល្លារ ដោយមកទល់ពេលនេះក្លិបទាំងពីរកំពុងដោះដូរឯកសារគ្នាក្នុងរយៈពេល១២ម៉ោងចុងក្រោយ ដើម្បីឲ្យការចរចានេះបញ្ចប់ឡើងយ៉ាងរលូន។Viktor Gyokeres ចង់ផ្លាស់ទៅក្លិបកាំភ្លើងធំ Arsenal តែមួយគត់ ទោះបីបិសាចក្រហម Manchester United ព្យាយាមបើកការចរចាជាមួយគេក៏ដោយ។ ការធ្វើតេស្តសុខភាពត្រូវគេរំពឹងទុកថានឹងធ្វើឡើងបន្ទាប់ពីការចរចាបានបញ្ចប់ ដោយមិនមានបញ្ហាអ្វីនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រៅពីថ្លៃផ្ទេរជាង៨៦លាននេះ Arsenal ក៏ត្រូវឲ្យប្រាក់ថ្លៃបន្ថែមផ្សេងៗចំនួន ១៣.៥លានដុល្លារទៅកាន់ Sporting CP ផងដែរ៕ ប្រភព៖ Khmerload

តាមទិញឡើងយូរ ទីបំផុត Arsenal យកបានខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែតរូបនេះហើយ Read More »

Scroll to Top