បុគ្គលិក NFL ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការបាញ់ប្រហារដ៏ធំដែលបានកើតឡើងនៅក្នុងអគារទីក្រុងញូវយ៉ក ជាកន្លែងដែលលីកមានទីស្នាក់ការកណ្តាល ហើយអ្នកបាញ់នោះត្រូវបានគេរាយការណ៍ថាមានការសោកស្ដាយជាមួយ NFL ជុំវិញការគ្រប់គ្រង CTE របស់ខ្លួន។
គណៈកម្មការដ្ឋាន NFL លោក Roger Goodell បានផ្ញើសារមួយទៅកាន់បុគ្គលិកទាំងអស់របស់លីគ ប៉ុន្មានម៉ោងបន្ទាប់ពីកើតមានហេតុការណ៍បាញ់ប្រហារ។
“បុគ្គលិកម្នាក់របស់យើងបានរងរបួសធ្ងន់ក្នុងហេតុការណ៍វាយប្រហារនេះ។ បច្ចុប្បន្នគេនៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយស្ថានភាពមានស្ថេរភាព។ បុគ្គលិក NFL កំពុងនៅមន្ទីរពេទ្យ និងយើងកំពុងគាំទ្រទៅដល់គ្រួសាររបស់គាត់។” លោក Goodell បានសរសេរ។ “យើងជឿថាបុគ្គលិកទាំងអស់របស់យើងមានសុវត្ថិភាព និងត្រូវបានរាយការណ៍គ្រប់ស្ថានភាព។”
មន្រ្តីអនុវត្តច្បាប់បានប្រាប់ថា អ្នកបាញ់គឺ Shane Devon Tamura មានផ្ទុកឯកសារដែលបង្ហាញថាគាត់មានការត្អូញត្អែរ ទៅលើ NFL និងវិធីដែលលីគបានដោះស្រាយបញ្ហា CTE (ជំងឺប៉ះពាល់ខួរក្បាល)។ មន្ត្រីបាននិយាយថា Tamura មានប្រវត្តិបញ្ហាសុខភាពផ្លូវចិត្ត ហើយពួកគេកំពុងស៊ើបអង្កេតបន្ថែមពីអ្វីដែលជាចេតនានៃការវាយប្រហារនេះ។
ប៉ូលិសបាននិយាយថា Tamura បានសម្លាប់មនុស្ស ៤នាក់ រួមទាំងប៉ូលិសម្នាក់ មុនពេលសម្លាប់ខ្លួនឯង។
ប្រភព៖ NBC NEWS