Wilson អាចប៉ះ O’Sullivan ឬក៏ Hawkins ក្នុងវគ្គ ៨នាក់នៅពាន Shanghai Masters 2025

(សៀងហៃ)៖ កីឡាករស្នូកឃ័រ Kyren Wilson នឹងត្រូវប្រឈមមុខនឹង Ronnie O’Sullivan ឬក៏ Barry Hawkins សម្រាប់វគ្គ ៨នាក់ចុងក្រោយជាបន្តទៀតនៃកម្មវិធី Shanghai Masters 2025 របស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជើងខ្លាំងអង់គ្លេសដែលមានរហស្សនាម «showboating» រូបនេះបានឆ្លងចូលវគ្គ ១/៤ តាមរយៈទម្លាក់កីឡាកររបស់ម្ចាស់ផ្ទះចិន Si Jiahui ដោយលទ្ធផល ៦-៥ ទាំងប្រផិតប្រផើយនាយប់ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្រោយពីទទួលបានជ័យជម្នះ Wilson បានថ្លែងថា «ខ្ញុំបានធ្វើរឿងឆ្កួតៗនៅទីនេះ តាមរយៈវាយកូនខ្មៅដោយមិនមើល។ វាពិតជាពិសេសខ្លាំងណាស់នៅប្រទេសចិន ដែលខ្ញុំមានអារម្មណ៍ថាធ្វើរឿងប្លែកៗ នៅចំពោះមុខប្រជុំទៅដោយជើងខ្លាំងនៅទីនេះ។ អ្នកត្រូវតែចេះកម្សាន្តអារម្មណ៍ខ្លះ»។

ទន្ទឺមគ្ននោះដែរ Judd Trump ម្ចាស់ការពារតំណែងជើងឯក Shanghai Masters ក៏បានឆ្លងចូលវគ្គ ៨នាក់ចុងក្រោយផងដែរ បន្ទាប់ពីយកឈ្នះគូប្រជែង Robertson ដោយលទ្ធផល ៦-២ រួចមក៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top