ផ្លូវការ! Bayern Munich ចុះកិច្ចសន្យាទិញខ្សែបម្រើស្លាប Diaz ពីក្លិប Liverpool ក្នុងតម្លៃជាង ៦៥លានផោន

(ម៉ូនិច)៖ ក្រុមជើងឯកលីគរបស់អាល្លឹម៉ង់ Bayern Munich ទិញបានខ្សែបម្រើស្លាប Luis Diaz ពីក្លិបហង្សក្រហម Liverpool ជាផ្លូវការហើយ ពោលគឺក្នុងតម្លៃ ៦៥លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិកូឡុំប៊ី វ័យ ២៨ឆ្នាំរូបនេះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Allianz Arena ដែលស្ថិតក្នុងទីក្រុង Munich បញ្ចប់រយៈពេល ៣ឆ្នាំកន្លះផងដែរលេងនៅទីលាន Anfield។

Diaz មិនបានរួមដំណើរជាមួយក្រុមជើងឯក Premier League រដូវកាល ២០២៤-២៥ ឡើយ ដើម្បីប្រកួតកំដៅសាច់ដុំទល់នឹង AC Milan កាលពីរាត្រីថ្ងៃសៅរ៍ ដោយសារជាប់រវល់ចំពោះការផ្ទេរចេញពីទឹកដីអង់គ្លេស។

មែនទែនទៅពីដំបូងឡើយ Liverpool បានបដិសេធសំណើពីក្លិបខ្លារខិន ក្នុងតម្លៃប្រមាណ ៥៨.៦លានផោនកាលពីដើមខែនេះ ក៏ប៉ុន្តែព្រមលក់វិញ នៅពេល Bayern ហ៊ានឱ្យថ្លៃ ៦៥.៥លានផោនកាលពីសប្តាហ៍មុន និងបានបើកភ្លើងឱ្យ Diaz ទៅពិនិត្យសុខភាពតែម្តង៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top