គ្រូបង្វឹក Priestman មានអារម្មណ៍គ្មានសុវត្ថិភាពនៅកាណាដា ក្រោយរួចបម្រាមចារកម្ម, ហេតុអ្វី?

(បរទេស)៖ លោកស្រី Beverly Priestman អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ស្រ្តីជម្រើសជាតិកាណាដាបាននិយាយថា នាងគ្មានអារម្មណ៍សុវត្ថិភាពក្នុងប្រទេសនេះទៀតឡើយ បន្ទាប់ពីរងបម្រាម ១ឆ្នាំទាក់ទងនឹងករណីចារកម្មនៅព្រឹត្តិការណ៍កីឡាចម្រុះ Olympics 2024។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការថ្លែងក្នុងសន្និសីទបែបនេះ ត្រូវបានធ្វើឡើង ក្រោយពេលលោកស្រីត្រូវបានតែងតាំងដឹកនាំក្រុមបាល់ទាត់ស្រ្តីនៃក្លិប Wellington Phoenix របស់ណូវែលហ្សេឡង់កាលពីថ្ងៃពុធម្សិលមិញ។

នាងថា «ខ្ញុំគ្មានអារម្មណ៍សុវត្ថិភាពទៀតទេ ក្នុងការរស់នៅកាណាដា ដែលពោរពេញទៅដោយភាពស្មោះត្រង់ក្លែងក្លាយ។ វាមានការលំបាកខ្លាំងណាស់សម្រាប់គ្រួសារខ្ញុំ ដែលទ្រាំរស់នៅក្នុងស្ថានភាពបែបនេះ»

ការក្លាយជាគ្រូបង្វឹកក្នុងក្លិបវិញម្តងនេះ គឺជាតួនាទីដំបូងរបស់ Priestman គិតចាប់តាំងនាងបានរួចបម្រាមដកបញ្ឈរជើង ១២ខែមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់របស់ FIFA ជុំវិញរឿងអាស្រូវចារកម្មនៅឯកម្មវិធី Paris Games កាលឆ្នាំ២០២៤ នៅប្រទេសបារាំង។

នៅចាំបានថា Priestman ដែលធ្លាប់ធ្វើជំនួយការរបស់លោក Phil Neville ក្នុងក្រុមជម្រើសជាតិនារីអង់គ្លេស រយៈពេល ២ឆ្នាំផងនោះ បានដឹកនាំស្រ្តីកាណាដា ដណ្តើមបានមេដាយមាសនៅឯ Tokyo Olympics កាលឆ្នាំ២០២១ ក្នុងរជ្ជកាលកាន់តំណែងបាន ៤ឆ្នាំរបស់នាង៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top