ក្លិប ៥ ប្រចាំ លីគ​កំពូល​អង់គ្លេស ចាយលុយ​ច្រើនបំផុត​​ត្រៀម​ខ្លួន​រដូវកាលនេះ

ការដោះដូរកីឡាករក្នុងលីគកំពូល អង់គ្លេស Premier League កំពុងតែមមា​ញឹកខ្លាំង មុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥។

គិតត្រឹមថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥ ក្លិបហង្សក្រហម Liverpool បានឈរនៅលើគេ ជាក្លិបដែលចាយលុយច្រើនបំផុត ក្នុងការទិញចូលកីឡាករថ្មី​ចូល។ បន្ទាប់មក Chelsea ឈរលេខ ២, Arsenal ឈរលេខ ៣, Manchester United ឈរលេខ ៤ និង Manchester City ឈរនៅលេខ ៥។

ខាងក្រោម គឺជាទិន្នន័យលំអិត​ ដែលដកស្រង់ចេញពី Transfer Market អំពីក្លិបទាំង ៥ ក្នុងក្របខណ្ឌ Premier League បាន​ចំណាយ​ច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅនេះ៖

  • Liverpool ចាយលុយសរុបអស់ ចំនួន ៣៥៨.៩ លានដុល្លារអាមេរិក
  • Chelsea ចាយលុយសរុបអស់ ចំនួន ២៨២.៨៧ លានដុល្លារអាមេរិក
  • Arsenal ចាយលុយសរុបអស់ ចំនួន ២៥៨.៨៥ លានដុល្លារអាមេរិក
  • Man United ចាយលុយសរុបអស់ ចំនួន ១៧៦.១ លានដុល្លារអាមេរិក
  • Manchester City ចាយលុយសរុបអស់ ចំនួន ១៦៨ លានដុល្លារអាមេរិក៕

ប្រពភ៖​ Kampucheathmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top