Verstappen ចេញមកបញ្ជាក់ច្បាស់ៗថា រូបលោកនឹងបន្តបើកឱ្យ Red Bull ក្នុងឆ្នាំ២០២៦

(បរទេស)៖ កីឡាករប្រណាំងរថយន្ត Formula One គឺ Max Verstappen បានចេញមកបញ្ចប់មន្ទិលសង្ស័យជុំវិញ អនាគតដោយលោកបាននិយាយថា នឹងបន្តបើកបរឱ្យក្រុមប្រណាំង Red Bull ទៀតសម្រាប់រដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អតីតម្ចាស់ជើងឯកពិភពលោក ៤សម័យកាល នៅមានកិច្ចសន្យាជាមួយ Red Bull រហូតដល់ឆ្នាំ២០២៨ ឯណោះ ក៏ប៉ុន្តែថ្មីៗនេះ ត្រូវបានគេសង្ស័យជាខ្លាំងថារូបលោកបានកំពុងពិចារណាចាកចេញ ក្រោយពេល Mercedes ចាប់អារម្មណ៍។

Verstappen វ័យ ២៨ឆ្នាំដែលកំពុងស្ថិតនៅប្រទេសហុងគ្រី ក្នុងកម្មវិធី Grand Prix នោះបានថ្លែងថា «ខ្ញុំមិនដែលនិយាយអ្វីសោះឡើយ ក៏ព្រោះតែខ្ញុំផ្តោតតែទៅលើក្រុម និងទម្រង់ប្រណាំងរបស់ពួកយើងតែប៉ុណ្ណោះ។ ច្បាស់ណាស់សម្រាប់រដូវកាលក្រោយ វាគ្មានអ្វីថ្មីនោះទេ ពោលគឺខ្ញុំនៅតែនៅទីនេះដដែល»។

ជាមួយគ្នានោះដែរ កីឡាករហូឡង់រូបនេះក៏បានបញ្ជាក់ប្រាប់ផងថា គូប្រជែង George Russell និង Kimi Antonelli នឹងនៅបន្តបើកឱ្យក្រុមប្រណាំង Mercedes ដដែលនៅឆ្នាំបន្ទាប់ ដែលកន្លងមកមានពាក្យចចាមអារ៉ាមថាចាកចេញ ដោយទុកកន្លែងនេះសម្រាប់ Verstappen៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top