ទីបំផុតរកឃើញក្រុមខ្លាំង ៤ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលីគ​ពិភព​លោក Nations League

ការប្រកួតពានរង្វាន់បាល់ទះពិភពលោក FIVB Men’s Volleyball Nations League បានបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយជាស្ថាពរហើយ ខណៈក្រុមខ្លាំង ៤ បាន​ឡើង​ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានរកឃើញរួចរាល់។

ក្រោយការប្រកួតវគ្គ ៨ ក្រុមចុងក្រោយយ៉ាងស្វិតស្វាញរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ៣០ និង ៣១ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងនោះរកឃើញ ៤ ក្រុមជាផ្លូវការ ដែលឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន ប្រេស៊ីល ប៉ូឡូញ អ៉ីតាលី និង ស្លូវេនី។

មុនឡើងមកដល់វគ្គនេះ ក្រុមជម្រើសជាតិ ប្រេស៊ីល បានយកឈ្នះម្ចាស់ផ្ទះ ចិន ៣ សិត ១។ ក្រុម ប៉ូឡូញ បានយកឈ្នះ ជប៉ុន ៣ សិត ០។ អ៉ីតាលី បានយកឈ្នះ គុយបា ៣ សិត ១ និង ស្លូវេនី បានឈ្នះ បារាំង ៣ សិត ១។

គួរបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FIVB Men’s Volleyball Nations League នឹងធ្វើឡើងតែ ១ ថ្ងៃគត់ គឺនៅថ្ងៃទី ២ ខែ សីហា ដោយក្រុម ប្រេស៊ីល ត្រូវជួបជាមួយ ប៉ូឡូញ និង អ៉ីតាលី ត្រូវជួបជាមួយ ស្លូវេនី៕

ប្រភព៖KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top