ជើងខ្លាំងប្រដាល់ក្នុងទ្រុង McGregor បរាជ័យបណ្តឹងឧទ្ធរណ៍ ករណីរំលោភកាលឆ្នាំ២០១៨

(បរទេស)៖ កីឡាករប្រដាល់ក្នុងទ្រុង UFC គឺ Connor McGregor បានចាញ់ក្តីនៅបណ្តឹងឧទ្ធរណ៍ ករណីរំលោភសេពសន្ថវៈកាលឆ្នាំ២០១៨។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កាលពីខែវិច្ឆិកា McGregor ត្រូវបានតម្រូវឱ្យបង់ប្រាក់ពិន័យប្រមាណ ២០៦,០០០ផោន ចំពោះការបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើនាង Nikita Hand នៅក្នុងសណ្ឋាគារមួយ ស្ថិតក្នុងទីក្រុង Dublin ប្រទេសអៀរឡង់ខាងជើងកាលឆ្នាំ២០១៨។

មន្រ្តីចៅក្រមទាំង ៣នាក់នៅតុលាការស្ថិតក្នុងទីក្រុង Dublin បានបដិសេធបណ្តឹងរបស់ McGregor គ្រប់រូបភាព នៅពេលរូបគេមិនបានបង្ហាញវត្តមានក្នុងអង្គជំនុំជម្រះនេះឡើយ ដោយមានតែនាង Nikita Hand រួមទាំងអ្នកគាំទ្រជាច្រើននាក់ផងដែរ។

តាមរយៈរបាយការណ៍របស់មន្រ្តីប៉ូលីស តុលាការបានរកឃើញថា មេធាវីរបស់ McGregor ពុំបានបង្ហាញភាពតក់ស្លុតចំពោះហានិភ័យនៃការកាត់ក្តីដោយអយុត្តិធម៌នេះទេ ក៏ព្រោះតែអំឡុងពេលសួរនាំភ្លាមៗ ក្រោយកើតហេតុ McGregor ពុំបាននិយាយអ្វីទេ នៅពេលប៉ូលីសបានសួរជិត ១០០ដងក្នុងបទសម្ភាសន៍នោះ។

ទន្ទឹមគ្នានោះមិត្តភក្រ្តរបស់ McGregor គឺលោក James Lawrence ក៏បានបរាជ័យក្នុងការប្តឹងបដិសេធនេះដែរ ដែលតម្រូវឱ្យបង់សំណងផងដែរ នៅពេលអ្នកស្រី Hand ក៏បានបញ្ជាក់ថា ក្នុងសកម្មភាពនោះគឺបានបង្កឡើងដោយ Connor McGregor និងលោក James Lawrence ក៏បានចូលរួមផងដែរ នៅពេលពួកគេទាំងពីរនាក់ បាននិយាយថា វាជាការព្រមព្រៀងគ្នា៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top