ការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករឆ្នើមកម្ពុជា ៣រូបរួមមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និងកីឡាករ ឡុង ឡា នឹងចាប់ផ្ដើមប្រកួតថ្ងៃនេះហើយវេលាម៉ោង ៧យប់នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម។
GMA – Gods of Martial Arts ជាកម្មវិធីធំមួយទើបតែបង្កើត និងមានប្រទេសចូលរួមជាច្រើននៅក្នុងតំបន់អាស៊ាននេះរួមទាំងក្រុមកម្ពុជា។ កាន់តែអស្ចារ្យទៀតនោះការប្រកួតនៅយប់នេះនឹងមានកីឡាករឆ្នើមរបស់កម្ពុជាប្រកួតដណ្ដើមខ្សែក្រវាត់រហូតដល់ទៅ ៣គូឯណោះ។ គូខ្មែរដំបូងគេ ឡុង ឡា ប្រកួតនៅគូលេខរៀងទី២ គូខ្មែរទី២ គោរមៈ ច័ន្ទរាជ្យ ប្រកួតនៅគូលេខរៀងទី៥ និងគូខ្មែរចុងក្រោយ រិន សារ័ត្ន ប្រកួតនៅលេខរៀងទី៨។
ជាមោទកភាពមួយសម្រាប់គុនខ្មែរផងដែរគឺខ្សែក្រវាត់ GMA នេះមានដាក់អក្សរខ្មែរថា «អធិរាជគុនចម្រុះកម្ពុជា» ដែលនេះបង្ហាញពីប្រទេសកម្ពុជាសំបូរទៅដោយក្បាច់គុនពិសេសគឺគុនខ្មែរដែលមានសុទ្ធតែជាកីឡាករមានសមត្ថភាពពិតប្រាកដ។ សម្ដីលោក ហ៊ុន ច័ន្ទរាជ្យ
ក្រុមកម្ពុជាដែលមកប្រកួតនៅទីក្រុងហូជីមិញនេះមានអ្នកគាំទ្រគុនខ្មែរច្រើន និងមានការគោរពស្រឡាញ់យកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ម្ចាស់រៀបចំកម្មវិធី GMA នេះ។ ដូច្នេះការប្រកួតនៅយប់នេះនឹងមានអ្នកគាំទ្រមកចូលរួមលើកទឹកចិត្តកម្ពុជាច្រើនពិសេសគឺ គោរមៈ ច័ន្ទរាជ្យ ដែលមានគេស្គាល់ច្រើន និងស្រឡាញ់ចូលចិត្តច្រើន៕
កុំភ្លេចរង់ចាំទស្សនាតាមការឡាយលើហ្វេសបុកផេក GMA – Gods of Martial Arts ឬចូលទៅកាន់ផេក Cambodian Top Team និងចូលរួមលើកទឹកចិត្ត Comment ទង់ជាតិខ្មែរឲ្យបានច្រើនក្នុងការប្រកួតរបស់ក្រុមកម្ពុជាខាងលើ៕
ប្រភព៖ KAMPUCHEA THMEY