ទីផ្សារដោះដូរកីឡាករបរទេសលើកទី ១ ប្រចាំលីគកំពូល កម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ បានបិទជាផ្លូវត្រឹមយប់រំលងអាធ្រាត្រថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៥ ខណៈក្លិបចំនួន ៩ ក្នុងចំណោមក្លិបទាំង ១១ បានបំពេញកូតាកីឡាករបរទេសគ្រប់ ៦ នាក់រួចរាល់។
ជាការពិត នៅរដូវកាលនេះ ត្រូវបានគេចាត់ទុកជារដូវកាល ដែលមានការផ្ទេរកីឡាករគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ប្រវត្តិសាស្ត្រលីគកំពូល កម្ពុជា បើធៀបនឹងរដូវកាលមុនៗ។ មិនថា ការផ្ទេរកីឡាករខ្មែរ និងបរទេសនោះទេ សុទ្ធតែបង្កនូវភាពមិននឹកស្មានសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា។
យ៉ាងណា បើក្រឡេកមកមើលអំពីកូតាកីឡាករបរទេសវិញ ឃើញថា ក្លិបសរុបទាំង ១១ គឺមានក្លិបចំនួន ៩ ដែលបានបំពេញគ្រប់លក្ខខណ្ឌតាមការកំណត់កីឡាករ ៦ នាក់ក្នុងមួយក្រុម។ ចំណែកក្រុមចំនួន ២ ទៀត គឺ កងយោធពលខេមរភូមិន្ទ និង អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី មិនទាន់បាននាំចូលកីឡាករបរទេសគ្រប់ ៦ នាក់ឡើយ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករបរទេសរបស់ក្លិបនីមួយៗ៖
+ ក្លិបគ្រប់កូតាកីឡាករបរទេសទាំង ៦ នាក់៖
- ព្រះខ័នរាជស្វាយរៀង៖ Bounphachan Bounkong (ឡាវ), Cristian Roque (ប្រេស៊ីល), Ryo Fujii (ជប៉ុន), Kwame Peprah (ហ្គាណា), Takashi Odawara (ជប៉ុន) និង Patrick Robson (ប្រេស៊ីល)។
- ភ្នំពេញក្រោន៖ Park Yi-young (កូរ៉េខាងត្បូង), Rick Ketting (ហូល្លង់), Raul Feher (រ៉ូម៉ានី), Maksym Pryadun (អ៊ុយក្រែន) និង Moses Dyer (នូវែលសេឡង់) និង Makerlo Tellez (បូលីវី)។
- បឹងកេត៖ Louis Willy Ndongo (កាមេរូន), Thabiso Brown (ឡេសូតូ), Louis Zabala (អូស្ត្រាលី), Charlie Scott (អង់គ្លេស), Iago Bento (ប្រេស៊ីល) និង Sean Kelly (ស្កុតលែនដ៍)។
- វិសាខា៖ Vitālijs Jagodinskis (ឡាតវី), Park Jung-bin (កូរ៉េខាងត្បូង), Alisher Mirzaev (អ៊ុយបេគីស្ថាន), Nana Kwame (ហ្គាណា), Breno Caetano (ប្រេស៊ីល) និង Benson Omala (កេនយ៉ា)។
- អាយអេសអាយ ដង្កោសែនជ័យ៖ Umaru Samura (សៀរ៉ាឡេអូន), Jhon Frith (ទីម័រ), Sonosuke Onda (ជប៉ុន), Emmanuel Chinonso (នីហ្ស៊េរីយ៉ា), João Rodrigues (ព័រទុយហ្គាល់), Diakite Lancine (ហ្គីណេ) និង Bruno Ernandes (ប្រេស៊ីល)។
- ណាហ្គាវើលដ៍៖ Yusuke Minagawa (ជប៉ុន), Wisney Junio (ប្រេស៊ីល), Weyderson China (ប្រេស៊ីល), Mateus Martins (ប្រេស៊ីល), Lucas Venuto (ប្រេស៊ីល) និង Lucas Oliveira (ប្រេស៊ីល។
- អង្គរថាយហ្គឺរ៖ Takuto Yasuoka (ជប៉ុន), Matheus Freitas (ប្រេស៊ីល), Takara Masutani (ជប៉ុន), Guytho Mijland (ហូល្លង់) និង Mark Ajay Kurita (ជប៉ុន) និង Eduardo Junior (ប្រេស៊ីល)។
- គីរីវង្សសុខសែនជ័យ៖ Kyle Degelman (អៀរឡង់), Shokhrukhbek Kholmatov (អ៊ុយបេគីស្ថាន), Kenta Hara (ជប៉ុន), Laken Limbu (នេប៉ាល់), Eduardo Andrade (ប្រេស៊ីល), Samuel Ofori (ហ្គាណា)។
- ឡាយហ្វ ខេត្តព្រះសីហនុ៖ Kanta Asami (ជប៉ុន), Georgino Mendonça (ទីម័រ), Kim Hyeon-su (កូរ៉េខាងត្បូង), Oh Tae-gyun (កូរ៉េខាងត្បូង), Kim Joung-woo (កូរ៉េខាងត្បូង) និង Shogo Akiba (ជប៉ុន)។
+ ក្លិបមិនទាន់គ្រប់កូតាកីឡាករបរទេសទាំង ៦ នាក់៖
- សមាគមបាល់ទាត់ ខ.ភ.ម៖ Tomoki Taniguchi (ជប៉ុន) និង Shori Murata (ជប៉ុន), Reiya Kinoshita (ជប៉ុន), So Kataoka (ជប៉ុន) និង Valentine Ekejiuba (នីហ្សេរីយ៉ា)។
- អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី៖ មិនទាន់មានកីឡាករបរទេសសូម្បីម្នាក់។
គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករបរទេសលើកទី ១ បានបិទបញ្ចប់ហើយ ខណៈការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League នឹងចាប់ផ្តើមការប្រកួតដំបូងនៅថ្ងៃ សៅរិ៍ ទី ៩ ខែ សីហា ឆ្នាំ ២០២៥ ដែលគូដំបូង គឺក្រុម ឡាយហ្វ ខេត្តព្រះសីហនុ នឹងត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ បឹងកេត៕
ប្រភព៖ KAMPUCHEA THMEY