ការប្រកួតសប្តាហ៍ទី៣ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្តថ្ងៃនេះបញ្ចប់៣គូ ដោយលទ្ធផលសុទ្ធតែតឹងតែង

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) សម្រាប់សប្តាហ៍ទី ៣ បានបញ្ចប់ចំនួន ៣ គូនៅថ្ងៃ អង្គារ៍ ទី ០៥ ខែ សីហា ឆ្នាំ ២០២៥ នេះ។

ក្នុងនោះក្រុម​បាល់ទាត់មន្ទីរអយក ខេត្តកំពត ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ក្រោយយកឈ្នះលើក្រុមសមាគមកីឡាបាល់ទាត់ខេត្តកែប ក្នុងលទ្ធផល ៣ ទល់នឹង ២។ ចំណែកក្រុមភ្នំពេញហ្កាឡាក់ស៊ី ក៏ទទួលបាន ៣ ពិន្ទុផងដែរ ដោយយកឈ្នះលើក្រុម មន្ទីរអយក ខេត្តកំពង់ស្ពឺ ២ ទល់នឹង ១។ ដោយឡែកមួយគូទៀត គឺក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បានយកឈ្នះលើក្រុម ភ្នំដាមហានគរខេត្តតាកែវ ក្នុងលទ្ធផល ៣ ទល់នឹង ០។

លទ្ធផល សប្តាហ៍ទី

  • មន្ទីរអយក ខេត្តកំពត ៣-២ សមាគមកីឡាបាល់ទាត់ខេត្តកែប
  • មន្ទីរអយក ខេត្តកំពង់ស្ពឺ ១-២ ភ្នំពេញហ្កាឡាក់ស៊ី
  • ភ្នំដាមហានគរខេត្តតាកែវ ០-៣ សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល។

ប្រភព៖ KAMPUCHEATHMRY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top