យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ វៀតណាម លើក​ទី​៥ ក្នុង​ប្រវត្តិ​សាស្ត្រ

(កីឡាជាតិ)៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នារី​ កម្ពុជា ត្រូវ​ប្រកួត​ជា​មួយ​ ក្រុម​នារីវៀតណាម វេលា​ម៉ោង ៧:៣០​នាទី យប់​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា ឆ្នា ២០២៥ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូលពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship នៅ​ប្រទេស​វៀតណាម។

ក្រុមនារីវៀតណាមជាក្រុមខ្លាំងមួយនៅតំបន់អាស៊ានដែលមានបទពិសោធក្នុងការប្រកួតលើឆាកអន្តរជាតិជាច្រើនឆ្នាំមកហើយ ប្រៀបធៀបនឹងក្រុមនារីកម្ពុជាជាក្រុមក្មេងខ្ចីទើបមានសកម្មភាពផ្លូវលើឆាកអន្តរជាតិកាលពីឆ្នាំ ២០១៨។

នេះជាការជួបគ្នាលើកទី៥ ក្នុងប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់នារីទាំងពីរ។ ៤លើកកន្លងមក ក្រុមនារីកម្ពុជាមិនធ្លាប់យកឈ្នះវៀតណាមឡើយ។ កាលពីឆ្នាំ ២០១៩ ក្រុមនារីកម្ពុជា បានចាញ់ នារី វៀតណាម ០-១០ ក្នុងពាននារីអាស៊ាន, ឆ្នាំ ២០២១ ចាញ់ ១-៦ ក្នុងកីឡាស៊ីហ្គេម, ឆ្នាំ ២០២២ ចាញ់ ០-៣ ក្នុងពាននារីអាស៊ាន និងឆ្នាំ ២០២៣ បានចាញ់ ០-៣ ក្នុងកីឡាស៊ីហ្គេម។

ទោះ​បី​ជាយ៉ាង​ណា សង្កេត​ឃើញ​ថា ក្រុម​នារី​កម្ពុជា​បាន​កាត់​បន្ថយ​ពី​ការ​ចាញ់​ដោយ​គ្រាប់​បាល់​ច្រើន​មក​សល់​តិច​គ្រាប់។ សម្រាប់​ការ​ប្រកួត​លើក​ទី​៥​នេះ ក្រុម​នារី​កម្ពុជា​ក៏​មិន​សង្ឃឹម​ឈ្នះ​ដែរ​ ខណៈ​សមាជិក​ល្អ​ៗ​មួយ​ចំនួន​មិន​បាន​ចូល​រួម​ជា​មួយ​ទេ។ កីឡាការិនី​ខ្លះ​ជាប់​ជួយ​ក្រុម​សម្រាប់​ពាន​រង្វាន់​អាស៊ី និង​កីឡាការិនី​ខ្លះ​នៅ​ប្រទេស​វៀតណាម។ ជា​ក់​ស្តែង​កីឡាការិនី​ល្អ​ៗ​របស់​ក្រុម​នារី​ភ្នំពេញ​ក្រោន​មិន​បាន​ចូល​រួម​ជា​មួយ​ទេ​ដោយសារ​ពួក​គេ​ត្រូវ​ជួយ​ក្លិប​សម្រាប់​ការ​ប្រកួត​ពាន​ក្លិប​នារី​អាស៊ី AFC Women’s Champions League។

ក្រុម​បាល់ទាត់​នារី​កម្ពុជា ធ្លាប់​បាន​ចូល​រួម​ប្រកួត​ពាន​នារី​អាស៊ាន ASEAN Women’s Championship ៤​ លើក​គិត​ទាំងឆ្នាំ ២០២៥​ បន្ទាប់​ពី​លើក​ទី​១ ឆ្នាំ ២០១៨ លើក​ទី​២ ឆ្នាំ ២០១៩ និង​លើក​ទី​៣ ឆ្នាំ ២០២២។ ៣​លើក​កន្លង​មក ក្រុម​នារី​កម្ពុជា បាន​ឆ្លង​កាត់​ការ​ប្រកួតសរុប ១១ លើក​គឺ ឈ្នះ ២ លើក ស្មើ ១ ​លើក និង​ចាញ់ ៨ លើក ក្នុង​នោះ បាន​ស៊ុត​ចូល​ដៃ​គូ​ចំនួន ១៧​គ្រាប់ និង​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល ៥៩​គ្រាប់៕

ប្រវត្តិ​ជួប​គ្នា​ ៤ លើក

  • កម្ពុជា ០-៤ វៀតណាម ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣
  • កម្ពុជា ០-៣ វៀតណាម ក្នុង​ពាន ASEAN Women’s Championship ឆ្នាំ ២០២២
  • កម្ពុជា ១-៦ វៀតណាម ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២១
  • កម្ពុជា ០-១០ វៀតណាម ក្នុង​ពាន ASEAN Women’s Championship ឆ្នាំ ២០១៩

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top